ជំនួបយុទ្ធសាស្ត្រអំពីការទូត សន្តិសុខ ការពារជាតិថ្នាក់អនុរដ្ឋមន្ត្រីការបរទេសវៀតណាម-កូរ៉េខាងត្បូង លើកទ
|
ជំនួបយុទ្ធសាស្ត្រអំពីការទូត សន្តិសុខ ការពារជាតិថ្នាក់អនុរដ្ឋមន្ត្រីការបរទេសវៀតណាម-កូរ៉េខាងត្បូង លើកទី៤ |
(VOV)_ជំនួបសន្ទនានេះ ត្រូវបានប្រព្រឹត្តទៅនាថ្ងៃទី៨ កញ្ញា ឆ្នាំ ២០១៥ នៅ
ទីក្រុង Seoul កូរ៉េខាងត្បូង។ គណៈប្រតិភូវៀតណាម ដឹកនាំដោយអនុរដ្ឋមន្ត្រីការ
បរទេស លោក Ho Xuan Son ។ គណៈប្រតិភូកូរ៉េខាងត្បូង ដឹកនាំដោយអនុរដ្ឋមន្ត្រី
ការបរទេសទី១ លោក Cho Tae Yong ។ នៅទីនេះ ភាគីទាំងពីរ បានឯកភាពរក្សា
សកម្មភាពផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ បង្កើនកិច្ចសហប្រតិបត្តិការជាក់ស្ដែង
លើបណ្ដាវិស័យ សន្តិសុខ ការពារជាតិ គាំពារប្រជាពលរដ្ឋ វប្បធម៌ និងជួបប្រាស្រ័យប្រជាជន ជំរុញការអនុវត្តល្អ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA ) វៀតណាម-កូរ៉េ
ខាងត្បូង ខំប្រឹងប្រែងទទួលអោយបានតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីចំនួន៧០ពាន់
លានដុល្លារអាមេរិក នាឆ្នាំ ២០២០ ។ ភាគីទាំងពីរឯកភាពបង្កើនកិច្ចសហការជាមួយ
គ្នា នៅបណ្ដាវេទិកាតំបន់និងអន្តរជាតិ ពិសេសគឺនៅអង្គការសហប្រជាជាតិ APEC
ARF អាស៊ាន+១ និង អាស៊ាន+៣ ។ ស្ដីពីបញ្ហានៅសមុទ្រខាងកើត ភាគីទាំងពីរបាន
អះអាងនូវសារសំខាន់របស់ការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខនាវាចរណ៍ និងអា
កាសចរណ៍ ដោះស្រាយជំលោះដោយសន្តិវិធី សមស្របជាមួយច្បាប់អន្តរជាតិ
ភាគីទាក់ទិននានាត្រូវអនុវត្តដោយទៀងទាត់នូវសេចក្ដីប្រកាសអំពីប្រតិបត្តិរបស់
ភាគីនានានៅសមុទ្រខាងកើត ( DOC) និងខំប្រឹងប្រែងសម្រេចក្រមប្រតិបត្តិ (COC)។ ភាគីវៀតណាមអះអាងឡើងវិញនូវគោលនយោបាយមុនក៏ដូចជាក្រោយ គឺគាំទ្រ
សន្តិភាព ស្ថិរភាព និងគ្មានអវុធនុយក្លេអ៊ែរនៅឧបទ្វីកូរ៉េ៕