ជនប្រដាប់អាវុធ PKK រាប់សិបនាក់ត្រូវស្លាប់ក្នុងការវាយប្រហារតាមផ្លូវ អាកាសនៅទួរគី


ជនប្រដាប់អាវុធ PKK រាប់សិបនាក់ត្រូវស្លាប់ក្នុងការវាយប្រហារតាមផ្លូវ អាកាសនៅទួរគី - ảnh 1
ជនប្រដាប់អាវុធ PKK រាប់សិបនាក់ត្រូវស្លាប់ក្នុងការវាយប្រហារតាមផ្លូវ អាកាសនៅទួរគី (Image: VNA)

(VOVworld) – នាថ្ងៃទី ៣ ឧសភា កងទ័ពទួរគីបានឲ្យដឹងថា៖ ជនប្រដាប់អាវុធ
ចំនួន ៤២ នាក់ចំណុះគណៈបក្សកម្មករជន Kurd (PKK) ត្រូវស្លាប់ក្នុងបណ្ដាការ
 វាយប្រហារតាមផ្លូវអាកាសនិងការប៉ះទង្គិចក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី ២ និងទី
 ៣ ឧសភា។ បណ្ដាយន្តហោះចំបាំងរបស់ទួរគីបានវាយប្រហារទៅលើទីតាំង
របស់ កំលាំង PKK ប៉ែកខាងជើងអ៊ីរ៉ាក់ នាយប់ថ្ងៃទី ២ ឧសភា ដែលធ្វើឲ្យជន
ប្រដាប់ អាវុធ PKK ចំនួន ១៨ នាក់ត្រូវស្លាប់។ ជនប្រដាប់អាវុធ PKK រាប់ពាន់
នាក់និង ទាហានទួរគីរួមជាមួយជនស៊ីវិលទួរគីរាប់រយនាក់ត្រូវស្លាប់គិតតាំង
ពីកើតជំលោះរវាង កំលាំង PKK និងកងទ័ពទួរគីបានផ្ទុះឡើងវិញគិតតាំងពី
ខែកក្ដដាឆ្នាំ ២០១៥ ក្រោយរយៈ ២ ឆ្នាំឈប់បាញ់មក៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ