ជំនួបរវាងប្រធានាធិបតីអាមេរិក និងរុស្ស៊ីនាពេលខាងមុខ

(VOVWORLD) -នាថ្ងៃទី ៧ ខែវិច្ឆិកា ថ្លែងមតិនៅក្នុងសន្និសីទកាសែត ប្រធានាធិបតីអាមេរិក លោក Donald Trump បានឲ្យដឹងថា លោកកំពុងឆ្ពោះទៅរកជំនួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅក្នុងកិច្ចប្រជុំកំពូលក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹងលេចចេញជួរមុខលើពិភាពលោក (G20) នៅ ប្រទេសអាហ្សង់ទីនចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ថ្ងៃទី ១ ខែធ្នូ។ 

ថ្លែងមតិទៅកាន់អ្នកសារព័ត៌មាន លោកប្រធានាធិបតី Trump បានលើកច្បាស់ថា យើងខ្ញុំនឹងមានជំនួបនៅក្នុងសន្និសីទ G20 ជាទីកន្លែងដែលលោក Vladimir Putin និងខ្ញុំនឹងទៅចូលរួម ក៏ដូចជាការទន្ទឹងរង់ចាំជំនួបនេះផងដែរ។

ក៏នៅក្នុងសន្និសីទកាសែតនេះ  លោកប្រធានាធិបតីអាមេរិកបន្តវាយប្រហារ លើការស៊ើបអង្កេតអំពីលទ្ធភាពនៃការសំគំនិតគ្នារវាងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកជាមួយរុស្ស៊ី ហើយចាត់ទុកថានេះគឺជា “ល្បែងបោកប្រាស់” ក៏ប៉ន្តែលោកបានសង្កត់ធ្ងន់ថា លោកគ្មានផែនការរាំងស្កាត់ការស៊ើបអង្កេតនេះឡើយ។

  មុននេះ នាថ្ងៃដដែល ជំនួយការគោលនយោបាយកិច្ចការបរទេស នៃវិមានក្រឹមឡាំងលោក Yuri Ushakov បានជូនដំណឹងថា ប្រធានាធិបតី លោកVladimir Putinនិងសមភាគីអាមេរិក លោក Donald Trump នឹងមានជំនួបក្នុងអំឡុងពេលទទួលទានអាហារថ្ងៃត្រង់នៅវិមាន Elysees ក្នុងទីក្រុងប៉ារីស នាថ្ងៃទី ១១ ខែវិច្ឆិកាខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ