ជំនួបសំណេះសំណាលជាមួយយុទ្ធជនពិការ យុទ្ធជនជម្ងឺ និងគ្រួសារ​យុទ្ធជន​ពលី​គំរូ ក្នុងឱកាសរំលឹខួបលើកទី ៤០ ទិវាប្រយុទ្ធ​ការពារ​ព្រំដែន​ភាគខាង​ជើង​មាតុភូមិ

(VOVWORLD) -ជំនួបសំណេះសំណាលនេះ សំដៅរំលឹកគុណបំណាច់របស់វីរជន យុទ្ធជនពិការ យុទ្ធជនជម្ងឺ និងអ្នកមានគុណបំណាច់ចំពោះបដិវត្តន៍  ដែលបានបូជាយ៉ាងធំធេងក្នុងបុព្វហេតុការពារមាតុភូមិ ក៏ដូចជាលើកតម្កើង លើកទឹកចិត្ត ទទួលស្គាល់ការខិតខំប្រឹងប្រែង ជំនះពុះពារលើករលំបាក ដើម្បី ស្ថិរភាព ជីវភាពរស់នៅ រួមចំណែកយ៉ាងសកម្មដល់សហគមន៍ និងសង្គម។
ជំនួបសំណេះសំណាលជាមួយយុទ្ធជនពិការ យុទ្ធជនជម្ងឺ និងគ្រួសារ​យុទ្ធជន​ពលី​គំរូ ក្នុងឱកាសរំលឹខួបលើកទី ៤០ ទិវាប្រយុទ្ធ​ការពារ​ព្រំដែន​ភាគខាង​ជើង​មាតុភូមិ - ảnh 1 អនុរដ្ឋមន្រ្តីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចលោក Lê Tấn Dũng បានថ្លែងនៅកិច្ចប្រជុំនេះ។ (TTXVN)

នារសៀលថ្ងៃទី ២៣ ខែមករា នៅទីក្រុងហាណូយ ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបានរួមសហការជាមួយ គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ក្រសួងការពារជាតិ ក្រសួងនគរបាល កាសែតប្រជាជន មជ្ឈឹមសមាគមអតីតយុទ្ធជនវៀតណាម និងគណកម្មាធិការប្រជាជនទីក្រុងហាណូយបានរៀបចំជំនួបសំណេះសំណាលជាមួយតំណាងជាយុទ្ធជនពិការ យុទ្ធជនជម្ងឺ និងគ្រួសារយុទ្ធជនពលីគំរូ ក្នុងឱកាសរំលឹខួបលើកទី ៤០ ទិវាប្រយុទ្ធការពារព្រំដែនភាគខាងជើងមាតុភូមិ។

ជំនួបសំណេះសំណាលនេះ សំដៅរំលឹកគុណបំណាច់របស់វីរជន យុទ្ធជនពិការ យុទ្ធជនជម្ងឺ និងអ្នកមានគុណបំណាច់ចំពោះបដិវត្តន៍  ដែលបានបូជាយ៉ាងធំធេងក្នុងបុព្វហេតុការពារមាតុភូមិ ក៏ដូចជាលើកតម្កើង លើកទឹកចិត្ត ទទួលស្គាល់ការខិតខំប្រឹងប្រែង ជំនះពុះពារលើករលំបាក ដើម្បី ស្ថិរភាព ជីវភាពរស់នៅ រួមចំណែកយ៉ាងសកម្មដល់សហគមន៍ និងសង្គម។

អញ្ជើញថ្លែងនៅទីនេះ តាងនាមបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាមនោះ ប្រធានគណៈ កម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានសម្ដែងការតបស្នងសងគុណដល់វីរៈជន ដែលបានពលីជីវិតដើម្បីការពារមាតុភូមិ ហើយអះអាងថា បក្ស រដ្ឋ និងប្រជាជនគ្មានពេលណាបំភ្លេចនូវគុណបំណាច់របស់ប្រជាជន កម្មាភិបាល យុទ្ធជន ដែលបានប្រយុទ្ធ និងពលីជីវិតដើម្បីដណ្ដើមបានជ័យជំនះក្នុងការប្រយុទ្ធការពារព្រំដែនភាគខាងជើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ