ជំនួបសំណេះសំណាលបុណ្យចូលឆ្នាំថ្មីប្រពៃណី​ទទួលអំណរឆ្នាំកុរ ឯកស័ក ២០១៩ នៅអាមេរិក និងហូឡង់

(VOVWORLD) -ក្រុមបេសកកម្មតំណាងអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិនិងស្ថានកុងស៊ុលវៀតណាមប្រចាំនៅទីក្រុងញូវយ៉ក អាមេរិកទើបនឹងបានរៀបចំ ជំនួបសំណេះសំណាលបុណ្យចូលឆ្នាំថ្មីប្រពៃណីទទួលអំណរឆ្នាំកុរ ឯកស័ក ២០១៩ ដោយមានការចូលរួមរបស់អាណិកជន កម្មាភិបាល និស្សិតវៀតណាមប្រមាណ ៤០០ នាក់ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សារៀនសូត្រនៅ ទីក្រុងញូវយ៉ក។
ជំនួបសំណេះសំណាលបុណ្យចូលឆ្នាំថ្មីប្រពៃណី​ទទួលអំណរឆ្នាំកុរ ឯកស័ក ២០១៩ នៅអាមេរិក និងហូឡង់ - ảnh 1 ជំនួបសំណេះសំណាលបុណ្យចូលឆ្នាំថ្មីប្រពៃណីទទួលអំណរឆ្នាំកុរ ឯកស័ក ២០១៩ នៅអាមេរិក និងហូឡង់

អញ្ជើញថ្លែងនៅទីនេះ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងថា សមិទ្ធិផលអភិវឌ្ឍន៍ប្រទេសជាតិនាប៉ុន្មានឆ្នាំថ្មីៗនេះ បាន និងកំពុងបង្កើតទំនុកទុកចិត្តរបស់ប្រជាជនវៀតណាម ចំពោះការដឹកនាំរបស់បក្សនិងរដ្ឋ ក៏ដូចជាក្នុងជ័យជំនះនៃបុព្វហេតុផ្លាស់ប្ដូរថ្មី កសាង និងការពារមាតុភូមិផងដែរ។

អញ្ជើញថ្លែងនៅក្នុងជំនួបសំណេះសំណាលអំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំកុរឯកស័ក ២០១៩ នោះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហូឡង់លោកស្រី Ngo Thi Hoa មានក្ដីសង្ឃឹមថា ប្រជាអាណិកជន សហគមន៍និស្សិត វៀតណាមនៅហូឡង់នឹងបន្តពង្រីកឬទ្ធានុភាព បញ្ញា និងប្រពៃណីស្នេហាជាតិរបស់ប្រទេសជាតិវៀតណាម ហើយជានិច្ចកាលសាមគ្គីគ្នា រួមគ្នាខិតខំប្រឹងប្រែងកសាងប្រទេសជាតិវៀតណាម ខ្លាំងមាំមួន និងមានឋានៈនៅក្នុងតំបន់និងលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ