ជំនួបសំណេះសំណាលរវាងបណ្ដានិស្សិតកម្ពុជាដែលកំពុងសិក្សានៅវៀតណាម
|
ជំនួបសំណេះសំណាលរវាងបណ្ដានិស្សិតកម្ពុជាដែលកំពុងសិក្សានៅវៀតណាម (TTXVN) |
(VOV)_ក្នុងក្របខ័ន្ឌនៃបណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៣៥នៃទិវា
រំដោះកម្ពុជា រួបផុតពីរបបប្រល័យពូជសាសន៍ (ថ្ងៃទី ៧ មករា) នាថ្ងៃទី ១៥ ធ្នូ
នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅកម្មវិធី៖ ជំនួបប្រាស្រ័យរវាងបណ្ដានិស្សិត កម្ពុជាដែលកំពុងសិក្សានៅវៀតណាមឆ្នាំ ២០១៣។ ថ្លែងមតិនៅទីនេះ ឯកអគ្គរាជ ទូតកម្ពុជាប្រចាំនៅវៀតណាម លោក ហ៊ុលផានី បានអោយដឹងថា៖ថ្ងៃទី ៧មករា ឆ្នាំ ១៩៧៩ មានអត្ថន័យប្រវត្តិសាស្ត្រដ៏ធំធេងចំពោះប្រជាជនកម្ពុជា ជាទិវាដែល ប្រទេសជាតិ និងប្រជាជនកម្ពុជាបានរស់ឡើងវិញ ឈានចូលក្នុងទំព័រថ្មីប្រកប
ដោយ សន្តិភាព និងសុភមង្គល។ ឯកអគ្គរាជទូតក៏បានអះអាងថា៖ ក្នុងការជោគ
ជ័យនោះមានការរួមវិភាគទានជាច្រើនរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម។ វាយ តំលៃខ្ពស់អំពីលទ្ធផលបណ្ដុះបណ្ដាលនិស្សិតកម្ពុជារបស់វៀតណាម ឯកអគ្គរាជ
ទូត ហ៊ុលផានី បានអោយដឹងថា៖ក្រោយពីពេលបញ្ចប់ការសិក្សារ បណ្ដានិស្សិត នេះនឹងត្រឡប់មកប្រទេសវិញ រួមចំណែកយ៉ាងសកម្មចំពោះបុព្វហេតុកសាង
មាតុប្រទេស៕