ជំនួបសន្ទនា Shangri – La លើកទី១៣៖បណ្ដាចំណុចក្តៅគគុកដោយភាពតានតឹងនៅលើសមុទ្រ

ជំនួបសន្ទនា Shangri – La លើកទី១៣៖បណ្ដាចំណុចក្តៅគគុកដោយភាពតានតឹងនៅលើសមុទ្រ - ảnh 1
នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe (http://dantri.com.vn/)

          (VOV)_ជំនួបសន្ទនាសន្តិសុខទ្វីបអាស៊ី លើកទី១៣  (ជំនួបសន្ទនា ​Shangri – La) ត្រូវបានប្រារព្វឡើង នាថ្ងៃទី ៣០ ឧសភា នៅសិង្ហបុរី ​ដោយ​មានការចូលរួមរបស់ បណ្ដាដំណាង មន្ត្រីជាន់ខ្ពស់នៃបណ្ដាប្រទេសដូចជា៖ អាមេរិក ជប៉ុន និងប្រទេស
ទាក់ទិននានា នៅអាស៊ី ប៉ាស៊ីហ្វីក។ ក្នុងរយៈ​ពេល៣ថ្ងៃប្រព្រឹត្តទៅ បណ្ដាដំណាង
នឹង ពិភាក្សាអំពីបណ្ដាការលំបាក​សាកល្បងនៅក្នុងតំបន់ ពិសេសគឺ ប្រមូលផ្តុំ ពិភាក្សាអំពីបញ្ហាក្តៅគកុកនៅ​ក្នុងតំបន់ក៏ ដូចជាភាពតានតឹងនៅលើសមុទ្រ ខាងកើត និងសមុទ្រហ្វាទុង។ 

          តាមរបៀបវារះ ជំនួបសន្ទនាលើកនេះ នឹងប្រមូលផ្តុំចូលក្នុងបណ្ដា​ប្រធានបទ
 ដូចជា៖ ការ​រួមវិភាគទានរបស់អាមេរិកចំពោះស្ថិរភាពនៅក្នុង​តំបន់ បង្កើនកិច្ចសហ ប្រតិបត្តិការការពារជាតិ គ្រប់គ្រងបណ្ដាភាពតានតឹងយុទ្ធសាស្ត្រ…។ល។

          តាមគំរោង នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe នឹងមាន​បទថ្លែងមតិ​ក្នុង
ពិធីបើក។ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន​លោក  Yoshihide Suga បានជូន ដំណឹងនា ថ្ងៃទី ២៩ ឧសភាថា៖ នៅក្នុងជំនួបសន្ទនានេះ ​លោក Shinzo Abeនឹងអំពាវនាវដំ ណើការចរចារដើម្បីសន្តិភាព និង​សន្តិសុខនៅទ្វីបអាស៊ី។ តាម លោក  Yoshihide
Suga ថា៖សភាពការណ៍​តាន​តឹងនៅលើសមុទ្រខាងកើត និងសមុទ្រហ្វាទុង នឹង
ជាបញ្ហា​សំខាន់ៗ ត្រូវបានលើកយកមកពិភាក្សាដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ