ជំនួបសន្ទនាកំពូលរុស្ស៊ី-បារាំង-អាល្លឺម៉ង់ស្ដីពីបញ្ហាអ៊ុយក្រែន

ជំនួបសន្ទនាកំពូលរុស្ស៊ី-បារាំង-អាល្លឺម៉ង់ស្ដីពីបញ្ហាអ៊ុយក្រែន - ảnh 1
ជំនួបសន្ទនាកំពូលរុស្ស៊ី-បារាំង-អាល្លឺម៉ង់ស្ដីពីបញ្ហាអ៊ុយក្រែន

          (VOV)_នាយប់ថ្ងៃទី៦កុម្ភះ (ព្រឹកថ្ងៃទី៧កុម្ភះ តាមម៉ោងវៀតណាម) នៅទីក្រុងមូស្គូ (រុស្ស៊ី) ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin រួមជាមួយ​ប្រធានាធិបតី​បារាំង
លោក Francois Hollande និងអធិកាបតីអាល្លឺម៉ង់​ លោកស្រី​ Angela Merkel បានដំ
ណើការចរចារ សំដៅស្វែងរកដំណោះស្រាយសំរាប់វិបត្តិ​នៅភាគខាងកើតអ៊ុយក្រែន។

          មុននោះ នាយប់ថ្ងៃទី៥ កុម្ភះ លោក Francois Hollandeនិង លោកស្រី ​Angela
Merkel​ បានមកដល់ទីក្រុង Kiev ដើម្បីជួបពិភាក្សាជាមួយប្រធានាធិប​តី​អ៊ុយក្រែន 
លោក Petro Poroshenko ។ បន្ទាប់ពីជំនួបសន្ទនានេះ ថ្នាក់ដឹកនាំ​បារាំង​ និងអាល្លឺម៉ង់
មិនចេញសេចក្ដីប្រកាសណាមួយចំពោះមជ្ឈដ្ឋាន​សារព័ត៍មានទេ។ នាពេលនោះ 
នៅគេហទំព័ររបស់ប្រធានាធិបតីអ៊ុយក្រែន​ បានជូនដំណឹងថា៖ ថ្នាក់ដឹកនាំទាំង៣
រូបនេះបានអំពាវនាវអោយឈប់បាញ់ភ្លាម ដកចេញអាវុធធុនធ្ងន់ បិទច្រកព្រំដែន 
និងរំដោះទណ្ឌិតទាំងឡាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ