ជំនួបសន្ទនាការងារ២០១៤វៀតណាម-អាមេរិក

ជំនួបសន្ទនាការងារ២០១៤វៀតណាម-អាមេរិក - ảnh 1
ទិដ្ឋភាពនៃជំនួបសន្ទនា (រូបថតៈ baomoi)


(VOVworld)-នាថ្ងៃទី៥ធ្នូនៅទីក្រុងហាណូយបានប្រព្រឹត្តទៅជំនួបសន្ទនាការងារ រវាងក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមជាមួយក្រសួងការងារ
អាមេរិក។ តាមអនុរដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម
លោក Doan Mau Diep ថា នាពេលកន្លងទៅ ក្រសួងទាំងពីរ បានដំណើរការបណ្តា ជនួបសន្ទនាជាប្រចំា សំដៅចែករំលែកព័ត៌មានអំពីលក្ខណៈងាយស្រួល និងការ សាកល្បងលើវិស័យមួយចំនួន។ លោក Doan Mau Diep ជឿជាក់ថា ដោយឈរលើ
ស្មារតីស្មោះត្រង់ ភាគីទាំងពីរនឹងផ្លាស់ប្តូរព័ត៌មាន វាយតម្លៃឡើងវិញ រាល់កិច្ច សហប្រតិបត្តិការនាពេលកន្លងទៅ ដើម្បីឆ្ពោះទៅកិច្ចសហប្រតិបត្តិការដ៏រឹងមាំ​១
នាពេលអនាគត។

        រីឯខ្លួវនិញ អនុរដ្ឋមន្ត្រីក្រសួងការងារអាមេរិក Mark Miterhause បានឲ្យ​ដឹង ថា ជំនួបសន្ទនាការងារលើកនេះ ជាឱកាសបង្កើនកិច្ចសហប្រតិបត្តិការ ឆ្ពោះទៅ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរនេះ នា ឆ្នាំ២០១៥ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ