ជំនួបសន្ទនាការពារប្រទេសវៀតណាម-ចិនលើកទី៤បញ្ចប់ប្រកបដោយជោគជ័យ

(VOV)_ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស
វៀត ណាមទើបនឹងឆ្លើយបទសម្ភាសន៍អ្នកយកព័ត៍មាន នៃទីភ្នាក់ងារសារព័ត៍មាន វៀតណាមប្រចាំនៅប៉េកាំង (ចិន) អំពីលទ្ធផលនៃជំនួបសន្ទនា​ការពារប្រទេសវៀត
ណាម-ចិនលើកទី៤។ អនុរដ្ឋមន្ត្រី Nguyen Chi Vinh  ​បានអោយដឹងថា÷​​លើក នេះ  វៀតណាមនិងចិនបានបង្កើតខ្សែរទូរ​ស័ព្ទ ​Hotline ដើម្បីទាក់ទងផ្ទាល់ រវាង ក្រសួង ការពារប្រទេសនៃប្រទេសទាំងពីរ។ ​តាម អនុរដ្ឋមន្ត្រី Nguyen Chi Vinh  ថា÷​ដើម្បី
កសាងទំនុកទុក​ចិត្តយុ​ទ្ធសាស្ត្រ ប្រទេសទាំងពីរត្រូវផ្អែកទៅលើមូលដ្ឋាននៃបញ្ហា
ស្នូលចំនួន២។ទី១ គឺធានាសន្តិភាពនៅតំបន់ព្រំដែន លើសមុទ្រ ទាំងក្នុងជំនួប សន្ទនា បង្កើតបរិយាកាសសន្តិភាព មិត្តភាព។ ទីពីរគឺ ការទុកចិត្តទាំងនោះ  ត្រូវ បានអនុវត្តដោយបណ្ដាខ្លឹមសារនៃកិច្ចសហប្រតិបត្តិការជាក់ស្ដែង។ អនុរដ្ឋមន្ត្រី
Nguyen Chi Vinh  ​ក៏បានអោយដឹងថា÷​​នៅក្នុង ជំនួបសន្ទនាការពារ​ប្រទេស​វៀត
ណាម-ចិនលើកទី៤ នេះ វៀតណាមបាននាំចេញការផ្តើមគំនិត មិនប្រើ​អាវុធ​ និងអំពើហឹង្សារទាំងឡាយ ឬ គំរាមគំហែងប្រើអំពើហឹង្សារនៅ​សមុទ្រខាងកើត។ ភាគីចិនបានកត់សម្គាល់និងស្រាវជ្រាវយ់ាងម៉ត់ចត់​អំពីបញ្ហានេះដែរ៕

ជំនួបសន្ទនាការពារប្រទេសវៀតណាម-ចិនលើកទី៤បញ្ចប់ប្រកបដោយជោគជ័យ - ảnh 1
ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស វៀត ណាម(TTXVN)


ប្រតិកម្មទៅវិញ

ផ្សេងៗ