ជំនួបសន្ទនាជាន់ខ្ពស់ APEC ស្តីពីទេសចរណ៍និរន្តរភាពបានប្រព្រឹត្តទៅនៅវៀតណាម

(VOVWORLD) -នៅក្នុងសន្និសីទកាសែតកាសែតរបស់ក្រសួងការបរទេសនាថ្ងៃទី១៥មិថុនា អ្នកនាំពាក្យក្រ សួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានជូន ដំណឹងស្តីពីផែនការរៀបចំជំនួបសន្ទនាគោលនយោបាយជាន់ខ្ពស់ APEC ស្តីពី ទេសចរណ៍និរន្តរភាពនិងសន្និសីទទាក់ទិននានា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០មិថុនាឆ្នាំ២០១៧នៅទីក្រុង Ha Long ខេត្ត Quang Ninh។


តាមគំរោង មានតំណាងជាង១៥០នាក់មកពីប្រទេសជាសមាជិក APEC និងវាគ្មិនរបស់អង្គការ អន្តរជាតិមានកិត្យានុភាពមួយចំនួន បានចូលរួមព្រឹត្តិការណ៍នេះ៖

        “ក្នុងក្របខ័ណ្ឌនៃឆ្នាំ APEC វៀតណាម២០១៧ វៀតណាមបាននាំចេញគោល គំនិតរៀបចំជំនួបសន្ទនាគោលនយោបាយជាន់ខ្ពស់ APEC ស្តីពីទេសចរណ៍និរន្តរ ភាព រួមចំណែកទៅក្នុងគោលដៅអភិវឌ្ឍន៍និរន្តរភាពក្នុង APEC និងជួយជ្រោមជ្រែង ឆ្នាំ APEC ២០១៧ ព្រមទាំងជួយជ្រោមជ្រែងឆ្នាំអន្តរជាតិអំពីទេសចរណ៍និរន្តរភាព ដើម្បីការអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ។ ការរៀបចំជំនួបនេះ នឹងរួមចំណែក អះអាងនូវតួនាទីរបស់វៀតណាមក្នុងតំបន់ ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ទេសចរ ណ៍ប្រកបដោយនិរន្តរភាព”៕


ប្រតិកម្មទៅវិញ

ផ្សេងៗ