ជំនួបសន្ទនាជាមួយអង្គភាពអាជីវកម្មស្ដីពីបែបបទរដ្ឋបាល គោលនយោបាយពន្ធនិងគយ
|
ជំនួបសន្ទនាជាមួយអង្គភាពអាជីវកម្ម ឆ្នា២០១៣ (http://dddn.com.vn/) |
(VOV)_នាព្រឹកថ្ងៃទី៥ វិច្ឆិកា នៅទីក្រុងហូជីមិញ ក្រសួងហិរញ្ញវត្ថុវៀតណាម
បានរួមសហការជាមួយសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) រៀបចំជំនួបសន្ទនាជាមួយអង្គភាពអាជីវកម្ម ឆ្នាំ២០១៣ ស្ដីពីបែបបទរដ្ឋបាល
គោលនយោបាយពន្ធនិងគយ។ នៅទីនេះ ដំណាងក្រសួងហិរញ្ញវត្ថុ បានអធិ
ប្បាយអំពីរាល់ការជំពាក់ជំពិន សំណូមពររបស់អង្គភាពអាជីវកម្មចំពោះគោល នយោបាយពន្ធ ក៏ដូចជាបណ្ដាការជួយឧបត្ថម្ភអំពីពន្ធ ដើម្បីអង្គភាពអាជីវ កម្មឆ្លងកាត់រាល់ការលំបាកសាកល្បង ស្ថិរភាព អភិវឌ្ឍន៍ផលិតកម្មអាជីវកម្ម។
លោក Pham Gia Tuc អនុប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម បានអោយដឹងថា៖
“ នៅសន្និសីទ ថ្នាក់ដឹកនាំក្រសួងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគយបានដោះ ស្រាយទាន់ពេលវេលារាល់ការលំបាក់សំរាប់អង្គភាពអាជីវកម្ម ក៏ដូចជាការខ្វែង
គំនិតរវាងបណ្ដានាយកដ្ឋានពន្ធ នាយកដ្ឋានគយ។ ប៉ុន្តែ ការដោះស្រាយនេះ ក៏ត្រូវអនុវត្តទៅតាមសមត្ថកិច្ចនិងវិស័យផងដែរ៕”