ជំនួបសន្ទនាទ្វេភាគីរវាងចិននិងឥណ្ឌូនេស៊ី

(VOV)_នាថ្ងៃទី ២ឧសភា ក្នុងឱកាសដំណើរទស្សនកិច្ចនៅឥណ្ឌូនេស៊ី ​រដ្ឋមន្ត្រី ក្រសួងការបរទេសចិន Wang Yi បានមានជំនួបសន្ទនា​ជាមួយ ​សមភាគី​នៃប្រទេស
ម្ជាស់ផ្ទះ Marty natalegawa អំពីការ​ជំរុញទំនាក់ទំនងទ្វេភាគីនានា។ នៅទីនេះ ភាគី
ទាំងពីរ បានចាត់ទុកថា÷ ទំនាក់ទំនងរវាងឥណ្ឌូនេស៊ី និងចិន នៅមានឱកាសជា
ច្រើន ​និងសក្ដានុភាពអភិវឌ្ឍន៍។ ភាគីទាំងពិរត្រូវការឆ្លៀតយករាល់​ឱកាសនិងសក្ដា
នុភាពដើម្បីបង្កើនកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ លើគ្រប់វិស័យ ពិសេសគឺពាណិ
ជ្ជកម្ម នាវាចរណ៍ ថាមពល ដើម្បីនាំមកផលប្រយោជន៍សំរាប់ប្រជាជននៃប្រទេស
ទាំងពីរ ក៏ដូចជា​រួមចំណែកចូលក្នុងសន្តិភាព និងការអភិវដ្ឍន៍ក្នុងតំបន់និង​លើសកល
លោក។

ជំនួបសន្ទនាទ្វេភាគីរវាងចិននិងឥណ្ឌូនេស៊ី - ảnh 1
រដ្ឋមន្ត្រី ក្រសួងការបរទេសចិន Wang Yi និង​សមភាគី​នៃប្រទេសម្ជាស់ផ្ទះ Marty natalegawa (internet)

          ក៏នៅក្នុងជំនួបសន្ទនានេះ លោក Wang Yi បានសន្យាថា÷​ចិននឹងបន្តខំប្រឹង
ប្រែង បង្កើនកិច្ចសហប្រតិបត្តិការ និងរួមផ្សុំជាមួយអាស៊ាន រួមចំណែក ចូលក្នុងសន្តិ ភាព ស្ថិរភាព ការអភិវឌ្ឍន៍ និងសម្បូរុងរឿងរបស់តំបន់។ ​ស្ដីពីបញ្ហាសមុទ្រខាងកើត
 រដ្ឋមន្ត្រីក្រសួង​ការបរទេសចិន ក៏បានអះអាងថា÷​ប៉េកាំងចង់ដោះស្រាយបណ្ដា​ជំ
លោះ​ដោយសន្តិវិធី តាមរយះការពិគ្រោះយោបល់ជាមួយប្រទេស​ទាក់ទិននានា
ទន្ទឹម នឹងនោះ ត្រៀមខ្លួនជាស្រេចពិភាក្សា អំពី​ក្រមប្រតិបត្តិសំរាប់ភាគីនានា នៅ
តំបន់ សមុទ្រខាងកើត (COC)៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ