ជំនួបសន្ទនារវាងរដ្ឋមន្ត្រីការបរទេសចិន-ឥណ្ឌា
(VOVworld) - នាយប់ថ្ងៃទី៩ ឧសភា រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បាន
មានជំនួបសន្ទនាជាមួយសមភាគីឥណ្ឌា Salman Khurshid ដែលកំពុងមានដំណើរ
ទស្សនកិច្ចនៅប្រទេសនេះ។នៅជំនួបសន្ទនា រដ្ឋមន្រ្តី Wang Yi បានតាងនាម
រដ្ឋាភិបាលចិន ស្វាគមន៍ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តី Khurshid ព្រមទាំងវាយ
តម្លៃថា ទំនាក់ទំនងចិន-ឥណ្ដា គឺកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើ ជាពិសេសជាមួយ
បណ្ដាដំណើរទស្សនកិច្ចជាន់ខ្ពស់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំង២ ដែលនឹង
ប្រព្រឹតិ្តទៅក្នុងឆ្នាំនេះ។រីឯខ្លួនវិញ រដ្ឋមន្រី្ត Khurshid ជឿជាក់ថាអាចកសាងទំនាក់
ទំនងការងារយ៉ាងល្អៗជាមួយសមភាគីចិន។លោក Khurshid ចាត់ទុកថា ឥណ្ឌា
និងចិនជាប្រទេស២ ដែលមានឥទ្ធិពលលើពិភពលោក កំពុងពង្រីកតួនាទី កាន់តែ
ធំពី១ថ្ងៃទៅ១ថ្ងៃលើឆាកនយោបាយនិងសេដ្ឋកិច្ចអន្តរជាតិ៕