ជំនួបសន្ទនារវាងឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh និងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Pavlo Klimkin

(VOVWORLD) -ទទួលសេចក្ដីអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែនលោក Pavlo Klimkin បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី 04 ដល់ថ្ងៃទី 6 ខែកញ្ញាឆ្នាំ 2017 ។ 
ជំនួបសន្ទនារវាងឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh និងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Pavlo Klimkin - ảnh 1ជំនួបសន្ទនារវាងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh និងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Pavlo Klimkin 

ទទួលសេចក្ដីអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែនលោក Pavlo Klimkin បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី 04 ដល់ថ្ងៃទី 6 ខែកញ្ញាឆ្នាំ 2017 ។ នៅព្រឹកថ្ងៃទី 6 ខែកញ្ញា ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Pavlo Klimkin ។ ក្នុងជំនួបសន្ទនា ថ្នាក់ដឹកនាំទាំងពីររូបបានពិភាក្សាអំពីវិធានការជាក់លាក់ដើម្បីដោះស្រាយរាល់ការជំពាក់ជំពិននិងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការអប់រំបណ្តុះបណ្តាលវប្បធម៌និងកីឡាទេសចរណ៍។

បញ្ចប់កិច្ចពិភាក្សានេះ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh និងរដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Pavlo Klimkin បានចុះហត្ថលេខាលើផែនការពិគ្រោះយោបល់ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ក្នុងរយៈពេលពីរឆ្នាំ(ឆ្នាំ2018 - ឆ្នាំ 2019)  និងបានធ្វើជាសាក្សីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួងយុត្តធម៌វៀតណាមនិងក្រសួងយុត្តិធម៍អ៊ុយក្រែនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ