ជំនួបសន្ទនាវាងបណ្តាប្រទេសនៃក្រុម P5 + 1 និងអ៊ីរ៉ង់ (លើកលែងតែអាមេរិក) ក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

(VOVWORLD) - នាថ្ងៃទី ២៦ ខែកុម្ភះ នៅទីក្រុងវីយែន ប្រទេសអូទ្រីស បានប្រព្រឹត្តទៅកិច្ចសន្ទនារវាងបណ្តាប្រទេសនៃក្រុម P5 + 1 និងអ៊ីរ៉ង់ (លើកលែងតែអាមេរិក) ក្នុងកិច្ចខិតខំប្រឹងប្រែង ជួយសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៥។ ប៉ុន្តែកិច្ចប្រជុំនេះបានបិទបញ្ចប់ដោយមិនសម្រេចបានការវិវត្តន៍ណាមួយគួរឱ្យកត់សម្គាល់នោះទេ។
ជំនួបសន្ទនាវាងបណ្តាប្រទេសនៃក្រុម P5 + 1 និងអ៊ីរ៉ង់ (លើកលែងតែអាមេរិក) ក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ - ảnh 1 អនុរដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់លោក Abbas Araghchi (ស្តាំ) ( រូបថតៈ RT)

បណ្តាប្រទេសដែលចូលរួមក្នុងកិច្ចព្រមព្រៀងនេះ រួមមាន ចិន រុស្ស៊ី បារាំង និងអាល្លឺម៉ង់ បានសម្តែងការព្រួយបារម្ភចំពោះការរំលោភបំពានលើការសន្យាក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ព្រមទាំងអះអាងថាភាគីនានា កំពុងស្វែងរកវិធី ដើម្បីជួយសង្គ្រោះស្ថានភាពនេះផងដែរ។

ក្នុងសេចក្តីប្រកាសមួយ បន្ទាប់ពីកិច្ចប្រជុំនេះ ប្រមុខទទួលបន្ទុកគោលនយោបាយកិច្ចការបរទេសរបស់សហភាពអឺរ៉ុប (EU) លោក Josep Borrell បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីការអនុវត្តរាល់ការសន្យានុយក្លេអ៊ែររបស់អ៊ីរ៉ង់។ លោកក៏បានឲ្យដឹងថែមទៀតថាសមាជិកទាំងអស់សុទ្ធតែអះអាងសារជាថ្មីម្តងទៀតនូវសារៈសំខាន់ក្នុងការរក្សាកិច្ចព្រមព្រៀងនេះ ពីព្រោះនេះគឺជាកត្តាដ៏សំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងមិនរីកសាយភាយអាវុធនុយក្លេអ៊ែរនៅលើទូទាំងសកលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ