ជំនួបសន្ទនាសាធារណនិងឯកជនស្តីពីនារីនិងសេដ្ឋកិច្ច APEC ២០១៧

(VOVWORLD) -នារសៀលថ្ងៃទី២៨កញ្ញា ជំនួបសន្ទនាសាធារណៈនិងឯកជនស្តីពីនារីនិងសេដ្ឋកិច្ចឆ្នាំ២០១៧បានបញ្ចប់ប្រកប ដោយជោគជ័យនៅទីក្រុង Hue ភាគកណ្តាល វៀតណាម។
ជំនួបសន្ទនាសាធារណនិងឯកជនស្តីពីនារីនិងសេដ្ឋកិច្ច APEC ២០១៧ - ảnh 1 តំណាងចូលរួមវេទិកាថតរូបអនុស្សាវរីយ៍ (រូបថតៈ VOV)

នេះជាសកម្មភាពស្នូលក្នុងក្របខ័ណ្ឌនៃវេទិកានារីនិងសេដ្ឋកិច្ច APEC ឆ្នាំ ២០១៧។ ជាមួយនឹងជំនួបពិភាក្សាចំនួន៤ កិច្ចសន្ទនាឆ្នាំនេះបានផ្តោតសំខាន់លើ បញ្ហាមួយចំនួន ក្នុងនោះ មានការអភិវឌ្ឍន៍គ្រប ដណ្តប់អំពីសេដ្ឋកិច្ច ហិរញ្ញវត្ថុនិង សង្គមសម្រាប់នារី-កម្លាំងចលករសម្រាប់កំណើននិរន្តរភាពនិងគ្រប់ដណ្តប អាជីវករ ជានារីក្នុងទីផ្សារ សកលលោកកំពុងផ្លាស់ប្តូរនិងកសាងទស្សនវិស័យអំពីការបង្កើនសិទ្ធិ ម្ចាស់សេដ្ឋកិច្ចរបស់នារីក្នុងតំបន់អាស៊ីនិងអាស៊ីប៉ាស៊ីហ្វិក។ បញ្ហាទាំងអស់នេះ សុទ្ធតែជាការយកចិត្តទុកដាក់រួមរបស់ប្រទេសជាសមាជិកហើយក៏ជាខ្លឹមសារ សម្រាប់រួមចំណែកជាក់ស្តែងក្នុងការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម របស់វៀតណាមដល់ឆ្នាំ២០២០។ ឯកអគ្គរដ្ឋទូត Nguyen Nguyet Nga ទីប្រឹក្សាជាន់ ខ្ពស់នៃលេខាធិការដ្ឋានជាតិ APEC ២០១៧បានឲ្យដឹងថា៖

        “សូមបញ្ជាក់ឡើងវិញថា  APEC បន្តដើរឈានមុខក្នុងបណ្តាបញ្ហាជម្រុញ សមភាពភេទនិងប្រគល់សិទ្ធិឲ្យនារីលើវិស័យសេដ្ឋកិច្ចថែមទាំងយកចិត្តទុកដាក់ ការរួមវិភាគទានរបស់នារីក្នុងការអភិវឌ្ឍន៍សេដ្ឋ កិច្ចក្នុងតំបន់។ ម្យ៉ាងវិញទៀតគឺត្រូវ បង្កើនការអនុវត្តជាក់ស្តែងរាល់គោលដៅរបស់ APEC នាពេលខាងមុខ។ ជាពិ សេស ត្រូវយកចិត្តទុក ដាក់បញ្ហាសមភាពភេទនិងប្រគល់សិទ្ធិអំពីសេដ្ឋកិច្ចសម្រាប់ នារី។ នេះជាគោលដៅដើម្បី APEC មួយអភិវឌ្ឍន៍សកម្មប្រកបដោយនិរន្តរភាព ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ