ជំនួបសន្ទនាអំពីគោលនយោបាយការពារជាតិវៀតណាម-អ៊ីតាលី

(VOVworld) - នារសៀលថ្ងៃទី១២វិច្ឆិកា នៅរដ្ឋធានីហាណូយ នាយឧត្តមសេនីយ៍
Phung Quang Thanh រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបសន្ទនា
ជាមួយគណៈប្រតិភូនៃក្រសួងការពារជាតិអ៊ីតាលី ដឹកនាំដោយអនុរដ្ឋមន្រ្តីលោក
Domenico Rossi ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅវៀតណាមដើម្បីចូលរួមជំនួប
សន្ទនាអំពីគោលនយោបាយការពារជាតិវៀតណាម-អ៊ីតាលីថ្នាក់អនុរដ្ឋមន្រ្តីលើក
ទី១។លោក Phung Quang Thanh បានអះអាងថា លទ្ធផលដែលទទួលបានតាមរយៈ
ជំនួបសន្ទនានេះ នឹងរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូលើគ្រប់វិស័យរវាង
ប្រទេសទាំង២។

ជំនួបសន្ទនាអំពីគោលនយោបាយការពារជាតិវៀតណាម-អ៊ីតាលី - ảnh 1
ជំនួបសន្ទនាអំពីគោលនយោបាយការពារជាតិវៀតណាម-អ៊ីតាលីថ្នាក់អនុរដ្ឋមន្រ្តីលើកទី១ (រូបថត៖TTXVN)


នាព្រឹកថ្ងៃដដែល នៅជំនួបសន្ទនាមនេះ ភាគីទាំង២បានពិភាគ្សាអំពីវិធានការសំដៅ
ជំរុញទំនាក់ទំនងសហប្រតិបតិ្តការនាពេលខាងមុខ ដូចជាការជំនេះពុះពារលើផល
វិបាកក្រោយសង្គ្រាម បណ្ដុះបណ្ដាលប្រភពធនធានមនុស្ស ចូលរួមបណ្ដាសកម្ម
ភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងសហប្រតិបតិ្តការក្នុងវិស័យឧស្សា ហកម្មការពារជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ