ជំនៈពុះពារលើការបំពុល Dioxin នៅព្រលានយន្តហោះ Bien Hoa ខេត្ត Dong Nai
|
ជំនៈពុះពារលើការបំពុល Dioxin នៅព្រលានយន្តហោះ Bien Hoa ខេត្ត Dong Nai(http://dangcongsan.vn) |
(VOV)_នាព្រឹកថ្ងៃទី ១០ មិនា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅសិក្ខាសាលា ដោយប្រធានបទ៖ ប្រកាសតួលេខនៃការវាយតំលៃបំពេញបន្ថែមអំពីការបំពុល
Dioxin នៅ ព្រលានយន្តហោះ Bien Hoa ខេត្ត Dong Nai (ភាគខាងត្បូងវៀតណាម) និងការផ្តល់សំណើរអនុវត្តផែនការប្រើប្រាស់ដីធ្លី។ បណ្ដាការស្រាវជ្រាវថ្មីៗ ដោយ
គំរោង ការណ៍៖ សំអាតDioxin នៅទីកន្លែងត្រូវបំពុលខ្លាំងបំផុតនៅវៀតណាម ក្នុង
ឆ្នាំ២០១៣ ទាំងនៅក្នុងនិងក្រៅព្រលានយន្តហោះ Bien Hoa បានរកឃើញទីកន្លែងបំពុលថ្មី និងកំរិតបំពុលហួសការកំណត់។ សាស្ត្រាចារ្យរង បណ្ឌិត Le Ke Son អគ្គ
នាយករងអគ្គនាយកដ្ឋានបរិស្ថាននៃក្រសួងធនធាននិងបរិស្ថាន បានអោយដឹងថា៖
“ ចំពោះមុខ វៀតណាមសហការជាមួយអាមេរិក ដើម្បីវាយតំលៃអំពីបរិស្ថាន
ទូទៅនៅ Bien Hoa។ បន្ទាប់នោះគឺរដ្ឋាភិបាលនៃប្រទេសទាំងពីរ សម្រេចចិត្ត អនុវត្តគំរោងការណ៍សំអាតជាតិ Dioxin ទាំងស្រុងនៅព្រលានយន្តហោះ Bien Hoa។ ទីពីរគឺហាមដាច់ខាតការចិញ្ជឹមជលផល បក្សាបក្សីក្នុងតំបន់ព្រលានយន្តហោះ
ផងដែរ៕”