ជូនពរទិវាប្រពៃណីរបស់កងទ័ពភូមិន្ទថៃ

(VOVworld)-នាយប់ថ្ងៃទី២មិនា ស្ថានទូតថៃប្រចាំនៅទីក្រុងហាណូយ បានរៀបចំ
ពិធីជប់លៀងយ៉ាងឧឡារិកសំដៅរំលឹកទិវាប្រពៃណីរបស់កងទ័ពភូមិន្ទថៃ។ អញ្ជើញ
ចូលរួមនិងថ្លែងមតិក្នុងពិធីនេះ ឯត្តមសេនីយ៍ឯកលោក Pham Ngoc Minh  អគ្គ
សេនាធិការរងកងទ័ពប្រជាជនវៀតណាមបានអះអាងថា ទំនាក់ទំនងរវាងកងទ័ពប្រ
ជាជនវៀតណាមជាមួយកង ទ័ពភូមិន្ទថៃកំពុងមានការអភិវឌ្ឍយ៉ាងសកម្មនិងកាន់
តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសគឺតាំងពីរភាគីទាំងពីរចុះហត្ថលេខាលើ អនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីនាខែកញ្ញា
 ឆ្នាំ២០១២មក។ លោក Pham Ngoc Minh ជឿជាក់ថា នាពេលខាងមុខ កិច្ចសហប្រ
 តិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរនឹងមានការរីកចំរើនគួរឲ្យកត់សម្គាល់ ឆ្លើយ
 តបទៅនឹងបំណងប្រាថ្នានិងផលប្រយោជន៍របស់ប្រទេសជាតិទាំងពីរ និងរួមចំ
ណែកទៅក្នុងសន្តិភាព ភាពសម្បូររុងរឿងរួមក្នុងតំបន់និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ