ជូនពរស្ថានទូតកម្ពុជាប្រចាំនៅក្រុងហាណូយក្នុងឱកាសបុណចូលឆ្នាំថ្មី

ជូនពរស្ថានទូតកម្ពុជាប្រចាំនៅក្រុងហាណូយក្នុងឱកាសបុណចូលឆ្នាំថ្មី - ảnh 1
អនុរដ្ឋមន្ត្រីក្រសួងការបទេសវៀតណាម លោក Bui Thanh Son


(VOVworld)- ក្នុងឱកាសបុណចូលឆ្នាំថ្មីខិតចូលមកដល់ នាព្រឹកថ្ងៃទី៧មេសា អនុ រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son រួមជាមួយគណៈប្រតិភូ បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរបុណ្យចូលឆ្នាំថ្មីចំពោះ មន្ត្រីស្ថានទូត ព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋសង្គមនិយមវៀតណាម។ ក្នុងឱកាស
នេះ លោក Bui Thanh Son បានផ្ញើនូវសេចក្តីជូនពរល្អប្រសើរបំផុតដល់រាជរដ្ឋាភិ
បាល និងប្រជាជនកម្ពុជា ព្រមទាំងសម្តែងការជឿជាក់ថា ដោយឈរលើមូលដ្ឋាន
នៃសមិទ្ធិលេចធ្លោអំពី សេដ្ឋកិច្ច នយោបាយនិងវប្បធម៌សង្គមក្នុងឆ្នាំ២០១៥នោះ
កម្ពុជានឹងបន្តទទួល បានការបោះជំហានថ្មីក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រ
ទេសជាតិ។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅវៀណាម លោក ហ៊ុន ផានី
បានជូនពរវៀតណាម ដែលជ្រើសបានថ្នាក់ដឹកនាំថ្មីសម្រាប់រដ្ឋសភា រដ្ឋ និងរដ្ឋា
ភិបាល។ លោកឯកអគ្គ រដ្ឋទូតជឿជាក់ថា ថ្នាក់ដឹកនាំថ្មីរបស់វៀតណាមនិងបន្ត
នាំប្រទេសជាតិរីកចំរើន យ៉ាងខ្លាំងក្លា ទទួលបានសមិទ្ធិលេចធ្លោលើគ្រប់វិស័យ
ច្រើនថែមទៀត។ លោក ហ៊ុនផានីបានសង្កត់ធ្ងន់ថា ការរីកចំរើនរបស់វៀតណាម
នឹងនាំមកនូវឱកាស អំណោយផលសម្រាប់កម្ពុជានិងឡាវរួមការអភិវឌ្ឍន៍នាពេល
ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ