ជូនពលរដ្ឋវៀតណាមប្រមាណ៣០០នាក់ពីកាណាដាវិលត្រឡប់មក ប្រទេសវិញ
(VOVWORLD) - បន្ទាប់ពីចុះចតប្រកបដោយសុវត្ថិ ភាពនៅព្រលានយន្តហោះអន្តរជាតិ Van Don អ្នកដំណើរនិងក្រុមអ្នកបើក បរយន្តហោះទាំងអស់ត្រូវបានត្រួតពិនិត្យសុខភាពហើយយកទៅធ្វើ ចត្តាឡីស័កតាមការកំណត់។
ពលរដ្ឋវៀតណាមបំពេញនីតិវិធីឡើងយន្តហោះនៅព្រលានយន្តហោះអន្តរជាតិទីក្រុង Toronto ប្រទេសកាណាដា (រូបថត៖ VOV) |
នាថ្ងៃទី៣០ មេសា សមត្ថកិច្ចនានារបស់វៀតណាម ស្ថានទូតវៀត ណាមប្រចាំកាណាដានិងក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមបានសហការជាមួយសមត្ថកិច្ចកាណាដា ជូនពលរដ្ឋវៀតណាមប្រមាណ ៣០០នាក់ រួមមានកុមារមានអាយុតិចជាង១៨ឆ្នាំ ជនចាស់ជរា អ្នកជំងឺ ភ្ញៀវទេសចរ និងនិស្សិត វិលត្រឡប់មកប្រទេសវិញ។ បន្ទាប់ពីចុះចតប្រកបដោយសុវត្ថិ ភាពនៅព្រលានយន្តហោះអន្តរជាតិ Van Don អ្នកដំណើរនិងក្រុមអ្នកបើក បរយន្តហោះទាំងអស់ត្រូវបានត្រួតពិនិត្យសុខភាពហើយយកទៅធ្វើ ចត្តាឡីស័កតាមការកំណត់។
នាពេលខាងមុខ ដោយឈរលើបំណងប្រាថ្នារបស់ពលរដ្ឋនិងការ វិវត្តន៍នៃជំងឺឆ្លង Covid-19 បណ្ដាសមត្ថកិច្ចនិងក្រុមហ៊ុនអាកាសចរណ៍ របស់វៀតណាមនឹងបន្តរៀបចំជើងហោះហើរពាណិជ្ជកម្មជូនពលរដ្ឋវៀតណាមវិលត្រឡប់មកប្រទេសវិញ៕