ជំនួយក្រៅរដ្ឋាភិបាលបរទេសចូលក្នុងវៀតណាមទទួលបាន៣០០លានដុល្លារអាមេរិក

(VOVworld) - នាថ្ងៃទី១៩ ធ្នូ នៅរដ្ឋធានីហាណូយ សម្ព័ន្ធបណ្ដាអង្គការមិត្តភាព
វៀតណាម បានរៀបចំពិធីបូកសរុបនិងទទួលស្គាល់ការរួមវិភាគទានរបស់អង្គការ
ក្រៅរដ្ឋាភិបាលបរទេសនិងបុគ្គលក្នុងឆ្នាំ២០១៤។ពិធីនេះមានការចូលរួមរបស់
តំណាងចំនួន២៥០នាក់មកពីបណ្ដាអង្គការក្រៅរដ្ឋាភិបាលបរទេស ស្ថាប័ន អង្គ
ការប្រជាជន តំបន់ ស្ថាប័នតំណាងការទូត និងស្ថាប័នសហប្រតិបតិ្តការអភិវឌ្ឍន៍
នៃប្រទេសនានា។

ជំនួយក្រៅរដ្ឋាភិបាលបរទេសចូលក្នុងវៀតណាមទទួលបាន៣០០លានដុល្លារអាមេរិក - ảnh 1


ក្នុងឆ្នាំ២០១៤ ជំនួយរបស់អង្គការក្រៅរដ្ឋាភិបាលបរទេសសំរាប់វៀតណាមទទួល
បាន៣០០លានដុល្លារអាមេរិក និងប្រមូលផ្ដុំក្នុងវិស័យដូចជា៖សង្គម សុខាភិបាល អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម អប់រំ និងធនធានធម្មជាតិបរិស្ថាន។ក្នុងឆ្នាំ២០១៥ខាង
មុខ សម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាមនិងគណៈកម្មការសម្របសម្រួល
ជំនួយប្រជាជននឹងបន្តជំរុញខ្លាំងថែមទៀតការងារស្វែងរកទិសដៅថ្មីដ៏សមស្រប
ជាមួយស្ថានភាព សំដៅបង្កើនជំនួយក្រៅ រដ្ឋាភិបាល រួមភាគទានក្នុងបុព្វហេតុ
អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ