ជំនួយអន្តរជាតិសម្រាប់ហ្គាហ្សាជាប់គាំងនៅព្រំដែនអេហ្ស៊ីប; ប្រធានរដ្ឋអាជ្ញា ICC ស្នើបញ្ជាឲ្យចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងមេដឹកនាំក្រុមហាម៉ាស

(VOVWORLD) - នាថ្ងៃទី ២០ ឧសភា ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសក្រិក នៅទីក្រុងគែរ (អេហ្ស៊ីប) រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប Sameh Shoukry បានឲ្យដឹងថា វត្តមានយោធានៅច្រកព្រំដែន Rafah និងសកម្មភាពយោធាធ្វើឱ្យក្បួនរថយន្តជំនួយ និងអ្នកបើកបររថយន្តជួបគ្រោះថ្នាក់។  
ជំនួយអន្តរជាតិសម្រាប់ហ្គាហ្សាជាប់គាំងនៅព្រំដែនអេហ្ស៊ីប; ប្រធានរដ្ឋអាជ្ញា ICC ស្នើបញ្ជាឲ្យចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងមេដឹកនាំក្រុមហាម៉ាស - ảnh 1រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប Sameh Shoukry ថ្លែងនៅក្នុងសន្និសីទកាសែតនៅទីក្រុងគែរ (រូបថត៖ AFP/TTXVN)

ទន្ទឹមនឹងនេះដែរ តំបន់ជាច្រើននៅហ្គាហ្សាកំពុងប្រឈមនឹងគ្រោះអត់ឃ្លាន បន្ទាប់ពីមានការប្រយុទ្ធគ្នាជាង ៧ ខែមក។ លោក Shoukry បានអំពាវនាវឲ្យអ៊ីស្រាអែលបើកខ្សែផ្លូវដីគោកទៀតយ៉ាងឆាប់រហ័សដើម្បីផ្គត់ផ្គង់ជំនួយ។

នៅក្នុងព្រឹត្តិការណ៍មួយទៀត នៅថ្ងៃដដែលនោះ ប្រធានរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) Karim Khan បានស្នើឱ្យ ICC បញ្ជាឱ្យចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu រដ្ឋមន្ត្រីការពារជាតិ Yoav Gallant ព្រមទាំងមេដឹកនាំកំពូលនៃចលនាអ៊ីស្លាមហាម៉ាស គឺ Yehia Sinwar, Mohammed Deif និង Ismail Haniyeh សម្រាប់សកម្មភាពរបស់ពួកគេ ក្នុងអំឡុងពេលជម្លោះដែលមានរយៈពេលជាង ៧ ខែនៅហ្គាហ្សា។ ក្រុមចៅក្រម ICC នឹងពិចារណាលើដីការចាប់ខ្លួនរបស់ព្រះរាជអាជ្ញា Khan។

ទាំងរដ្ឋាភិបាលអ៊ីស្រាអែល និងចលនាអ៊ីស្លាមហាម៉ាស បានជំទាស់នឹងសំណើរបស់ប្រធានរដ្ឋអាជ្ញា ICC។

យោងតាមស្ថិតិចុងក្រោយរបស់នាយកដ្ឋានសុខាភិបាលហ្គាហ្សា ប្រជាជន ប៉ាឡេស្ទីនជាង ៣៥.៥០០នាក់ ត្រូវបានសម្លាប់ និងជិត ៨០.០០០ នាក់ផ្សេងទៀតបានរងរបួសចាប់តាំងពីជម្លោះហាម៉ាសនិងអ៊ីស្រា អែលបានផ្ទុះឡើងកាលពីខែតុលាឆ្នាំមុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ