ជំនួយឧបត្ថម្ភក្រៅរដ្ឋាភិបាលពីបរទេសសំរាប់វៀតណាមគ្រោងនឹងទទួលបាន ២៨០ លានដុល្លាអាមេរិក
|
អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Ho Xuan Son (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៣ ធ្នូ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសន្និសីទ
បូកសករុបការងារក្រៅរដ្ឋាភិបាលពីបរទេសឆ្នាំ ២០១៥។ របាយការណ៍នៅ
សន្និសីទលើកនេះឲ្យដឹងថា៖ ជំនួយឧបត្ថម្ភនៃបណ្ដាអង្គការក្រៅរដ្ឋាភិបាល
បរទេសសំរាប់វៀតណាមទទួលបាន ២៨០ លានដុល្លាអាមេរិកនិងចំនួនអង្គការ
ក្រៅរដ្ឋាភិបាលបរទេសដែលធ្វើសកម្មភាពនៅវៀតណាមបន្តកើនឡើង។
ថ្លែងមតិ នៅទីនេះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Ho Xuan Son
បានចាត់ទុក ថា៖ នាពេលខាងមុខ ការងារក្រៅរដ្ឋាភិបាលបរទេសប្រមូលផ្តុំ
ទៅលើការបង្កើន ប្រសិទ្ធិភាពប្រភពប្រាក់ជំនួយនិងជំនួយខាងបច្ចេកទេស
និងប្រភពធនធានមនុស្ស។ ក្រៅពីនោះ យកចិត្តទុកដាក់ដល់ការស្វែងរក
ប្រភពទុនថ្មីពីអង្គភាពអាជីវ កម្មក៏ដូចជាបំផុសចលនាដើម្បីពង្រីកប្រសិទ្ធិភាព
ការងារក្រៅរដ្ឋាភិបាលនៅ វៀតណាម។ គណៈកម្មាធិការទទួលបន្ទុកការងារ
អំពីអង្គការក្រៅរដ្ឋាភិបាលនិង ស្ថាប័នទាក់ទិននានាគប្បីបង្កើនភាពម្ចាស់ការ
ច្នៃប្រឌិតដើម្បីបណ្ដាអង្គការ ក្រៅរដ្ឋាភិបាលមិនត្រឹមតែជួយឧបត្ថម្ភវៀតណាម
អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ប៉ុណ្ណោះទេថែមទាំងគាំទ្រវៀតណាមក្នុងបញ្ហាសំខាន់
ឲ្យសមស្របនឹងទិសដៅ អភិវឌ្ឍន៍របស់វៀតណាមទៀតផង៕