ជនរងគ្រោះក្នុងការរញ្ជួយដីនៅម៉ារ៉ុកបានឈានដល់ជាង ៨.៤០០ នាក់; ព្យុះ Daniel ក្នុងប្រទេសលីប៊ីបណ្តាលឲ្យមនុស្សជាង ៣.០០០នាក់ត្រូវស្លាប់

(VOVWORLD) - ក្រសួងមហាផ្ទៃនៃប្រទេសម៉ារ៉ុកនៅថ្ងៃទី ១២ ខែកញ្ញា បានប្រកាសថា គិតត្រឹមម្សិលមិញ ចំនួនអ្នកស្លាប់ និងរងរបួសសរុបក្នុងគ្រោះរញ្ជួយដីដែលបានកើតឡើងនៅយប់ថ្ងៃទី ៨ ខែកញ្ញា នៅតំបន់ភាគនិរតីនៃទីក្រុង Marrakesh នៃប្រទេសនេះ បានកើនដល់ជាង ៨.៤០០ នាក់ ដែលក្នុងនោះមនុស្សជាង ២.៩០០ នាក់បានស្លាប់។

ជនរងគ្រោះក្នុងការរញ្ជួយដីនៅម៉ារ៉ុកបានឈានដល់ជាង ៨.៤០០ នាក់; ព្យុះ Daniel ក្នុងប្រទេសលីប៊ីបណ្តាលឲ្យមនុស្សជាង ៣.០០០នាក់ត្រូវស្លាប់ - ảnh 1ក្រុមអ្នកជួយសង្គ្រោះស្វែងរកជនរងគ្រោះដែលជាប់នៅក្រោមគំនរបាក់បែក បន្ទាប់ពីគ្រោះមហន្តរាយរញ្ជួយដីនៅ Amizmiz ប្រទេសម៉ារ៉ុក ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៣ (រូបថត៖ THX/TTXVN)

ក្រសួងមហាផ្ទៃនៃប្រទេសម៉ារ៉ុកនៅថ្ងៃទី ១២ ខែកញ្ញា បានប្រកាសថា គិតត្រឹមម្សិលមិញ ចំនួនអ្នកស្លាប់ និងរងរបួសសរុបក្នុងគ្រោះរញ្ជួយដីដែលបានកើតឡើងនៅយប់ថ្ងៃទី ៨ ខែកញ្ញា នៅតំបន់ភាគនិរតីនៃទីក្រុង Marrakesh នៃប្រទេសនេះ បានកើនដល់ជាង ៨.៤០០ នាក់ ដែលក្នុងនោះមនុស្សជាង ២.៩០០ នាក់បានស្លាប់។

 សេចក្តីជូនដំណឹងរបស់ក្រសួងក៏បានឱ្យដឹងដែរថា ការងារជួយសង្គ្រោះនៅតែបន្តអនុវត្តជាបន្ទាន់ ជាបន្តបន្ទាប់ និងមិនឈប់ឈរ ដោយមានការចូលរួមពីទាហានពន្លត់អគ្គីភ័យ បុគ្គលិកការពារជនស៊ីវិល អ្នកស្ម័គ្រចិត្ត នៃក្រុមសង្គ្រោះអន្តរជាតិ។ កាលពីម្សិលមិញផងដែរ ទំនិញសង្គ្រោះបន្ទាន់រាប់រយតោនបានបន្តបញ្ជូនទៅតំបន់រងគ្រោះ។ រដ្ឋាភិបាលម៉ារ៉ុកបានបញ្ជាក់ថា ខ្លួននឹងបន្តផ្តល់អាទិភាពដល់ធនធានចាំបាច់ទាំងអស់សម្រាប់ការងារជួយសង្គ្រោះ ការស្វែងរកអ្នកនៅរស់រានមានជីវិត និងការធានាអាយុជីវិតរបស់ប្រជាជនដែលរងផលប៉ះពាល់។

ជាមួយគ្នានេះ នៅក្នុងប្រទេសលីប៊ី មន្ត្រីរដ្ឋាភិបាលលីប៊ីភាគខាងកើតបាននិយាយថា ចំនួនអ្នកស្លាប់បន្ទាប់ពីគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរកាលពីថ្ងៃទី១០ ខែកញ្ញា នៅទីក្រុង Derna បានកើនឡើងដល់ជាង ៣.០០០នាក់។ តាមការព្យាករណ៍ថា ចំនួនអ្នកស្លាប់នឹងបន្តកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ក្រុមជួយសង្គ្រោះនៅតែបន្តធ្វើសកម្មភាពស្វែងរក និងជួយសង្គ្រោះ និងបន្តស្វែងរកសាកសពជនរងគ្រោះបន្ថែមទៀត។ ទឹកជំនន់បានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរឬបំផ្លាញផ្លូវថ្នល់ដែលនាំទៅដល់ទីក្រុងដែលមានប្រជាជនប្រហែល ៨៩.០០០ នាក់នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ