(VOVworld)-យ៉ាងហោចណាស់ ចំនួនមនុស្សត្រូវស្លាប់ក្នុងការរញ្ជួយដីកម្រិត ៦,៧រិកទ័រនៅភាគខាងត្បូងតៃវ៉ាន់(ចិន)ឡើងដល់១៨នាក់ខណៈដែលមនុស្ស រាប់រយនាក់ត្រូវរងរបួស។នាថ្ងៃទី៧កុម្ភៈ មជ្ឈមណ្ឌលជួយសង្គោះតំបន់បាន
ឲ្យដឹងថា រហូតមកដល់ពេលនេះ មនុស្សចំនួន៣៥៦នាក់ត្រូវបានសង្គ្រោះនៅ
តៃវ៉ាន់ខាងត្បូង ជាទីក្រុងរងផលប៉ះពាល់ខ្លាំងបំផុតដោយគ្រោះរញ្ជួយដីនេះខណៈដែលមនុស្សចំនួន១៣២នាក់ទៀតបាត់ខ្លួននៅឡើយ៕