ជនរងគ្រោះទាំងអស់លើនាវាមុជទឹក Titan បានស្លាប់
(VOVWORLD) - កងកម្លាំងឆ្មាំសមុទ្រអាមេរិក (USCG) នៅថ្ងៃទី២២ មិថុនាបានវាយតម្លៃថា ជនរងគ្រោះទាំង៥នាក់នៃនាវាមុជទឹក Titan ដែលកំពុងបាត់ខ្លួនបានស្លាប់ នៅក្នុង "ការផ្ទុះដ៏គួរឱ្យភ័យខ្លាច"។
ដំណឹងនេះគឺជាសេចក្តីសន្និដ្ឋានដ៏ក្រៀមក្រំចំពោះកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះអន្តរជាតិទ្រង់ទ្រាយធំសម្រាប់នាវាមុជទឹក Titan ដែលបានបាត់ខ្លួនក្នុងដំណើរទៅទស្សនាបំណែកនៃកប៉ាល់ Titanic។
យោងតាម USGS កម្ទេចកម្ទីដែលបានរកឃើញនៅក្រោមបាតសមុទ្របង្ហាញថា នាវាមុជទឹក Titan ដែលបានបាត់ខ្លួននៅជិតបំណែកនៃកប៉ាល់Titanic គឺស្ថិតនៅក្រោមសម្ពាធដ៏"មហន្តរាយ"។ នៅថ្ងៃទី ២២ ខែមិថុនា រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក James Cleverly បានប្រកាសថា រដ្ឋាភិបាលអង់គ្លេសនឹងគាំទ្រដល់ក្រុមគ្រួសារជនរងគ្រោះនៃឧបទ្ទវហេតុនាវាមុជទឹក Titan និងបានសម្តែងការរំលែកទុក្ខយ៉ាងជ្រាលជ្រៅ។ នាវាមុជទឹក Titan របស់ក្រុមហ៊ុន Ocean Gate បានបាត់បង់ទំនាក់ទំនងទាំងស្រុងក្រោយរយៈពេល២ម៉ោង បន្ទាប់ពីដឹកមនុស្ស ៥ នាក់ មុជទៅក្នុងបាតសមុទ្រ ដើម្បីទស្សនាសាកសពកប៉ាល់ Titanic កាលពីថ្ងៃទី ១៨ មិថុនា៕