ជនរងគ្រោះស្លាប់បន្តកើនឡើងក្នុងសោកនាដកម្មរត់ជាន់គ្នានៅទីកន្លែងពិសិដ្ឋ Mecca
|
ជនរងគ្រោះស្លាប់បន្តកើនឡើងក្នុងសោកនាដកម្មរត់ជាន់គ្នានៅទីកន្លែងពិសិដ្ឋ Mecca (Image: VNA) |
(VOVworld) – នាថ្ងៃទី ១១ តុលា ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានប្រមូល
ផ្តុំទូរលេខស្ថិតិដែលមជ្ឈដ្ឋានមន្ត្រីបណ្ដាប្រទេសឥស្លាមនៅក្នុងនិងក្រៅតំបន់
ផ្តល់បានឲ្យដឹងថា៖ ជនរងគ្រោះស្លាប់ក្នុងសោកនាដកម្មរត់ជាន់គ្នាននៅទីកន្លែង
ពិសិដ្ឋ Mecca របស់អារ៉ាប៊ីសាអ៊ូឌីតបានកើនឡើងដល់ ១៥៣០ នាក់។ នេះគឺជា
ចំនួនជនរងគ្រោះស្លាប់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រធម្មយាត្រា Haji របស់ជន
ឥស្លាម។ តាមនោះ អ៊ីរ៉ង់គឺជាប្រទេសដែលមានជនរងគ្រោះច្រើនបំផុតឡើងដល់
៤៦៤ នាក់ បន្ទាប់នោះគឺអេហ្ស៊ីបនិងឥណ្ឌូណេស៊ី។ ប្រទេសចំនួន ២០ ផ្សេង
ទៀតក៏បានប្រកាសមានប្រជាពលរដ្ឋរបស់ខ្លួនត្រូវស្លាប់ក្នុងសោកនាដកម្ម
លើកនេះ ផងដែរ៕