ជនរួមជាតិ Tay Nguyen មានការរួមវិភាកទានសំខាន់ចំពោះការអភិវឌ្ឍន៍ប្រទេសជាតិ

ជនរួមជាតិ Tay Nguyen មានការរួមវិភាកទានសំខាន់ចំពោះការអភិវឌ្ឍន៍ប្រទេសជាតិ - ảnh 1
ជនរួមជាតិ Tay Nguyen មានការរួមវិភាកទានសំខាន់ចំពោះការអភិវឌ្ឍន៍ប្រទេសជាតិ

          (VOV)_បណ្ដាខេត្ត Tay Nguyen នាបច្ចុប្បន្ន មានជនឆ្នើម កិត្យានុភាព​ចំនួន​
៥ពាន់នាក់។ នេះគឺជា​កម្លាំងស្នូល ក្នុងការផ្សព្វផ្សាយ ឃោសនា និងអនុវត្ត​បណ្ដាគោល
ការណ៍ គោលនយោបាយ របស់បក្ស ច្បាប់របស់រដ្ឋ សាមគ្គីភាព ​ធានាសន្តិសុខ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច អភិរក្សនិងពង្រីកតំលៃវប្បធម៌ប្រពៃណី។ ថ្លែងមតិនៅក្នុងជំនួប
ប្រាស្រ័យ ផ្លាស់ប្តូរមតិជាមួយគណៈកម្មាធិការរណ​សិរ្យមាតុភូមិ និងជនមានកិត្យានុ
ភាពចំនួន៤០រូប នៅ៥ខេត្ត តំបន់ Tay Nguyen នាព្រឹកថ្ងៃទី១០ សីហា ប្រធានគណៈ
កម្មាធិការរណសិរ្យមាតុភូមិវៀតណាម ​លោក Nguyen Thien Nhan បានអះអាងថា៖ ជន
ជាតិភាគតិចនៅ Tay Nguyen បានមានការរួមវិភាគទានសំខាន់ ចំពោះការអភិវឌ្ឍន៍
របស់ប្រទេសជាតិ។

          “ បណ្ដាជនឆ្នើម មានកិត្យានុភាពជាជនរួមជាតិជាជនជាតិភាគតិច សុទ្ធតែ
បានប្រជាជនគោរពរាប់អាន។ គេអាចនិយាយនិងស្ដាប់ជាភាសារបស់ខ្លួន ​អាច​និ
យាយជាមួយបងប្អូនអំពីអនាគត ដោយបទពិសោធន៍របស់ជនជាតិផ្សេងៗ អ្នក
មានមនសិការកសាងសហគមន៍ មានការទទួលខុសត្រូវចំពោះមូលដ្ឋាននិង​ប្រទេសជាតិ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ