ជនរួមជាតិខ្មែរខេត្ត Soc Trang ទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី
(VOVWORLD) - ក្រោមប្រធានបទ “សាមគ្គីគ្នាដើម្បីការអភិវឌ្ឍនាអនាគត” នាយប់ថ្ងៃទី១៤ មេសា នៅវត្ត Bung Tol Sa ស្រុក Tran De គណៈកម្មាធិការប្រជាជនខេត្ត Soc Trang ភាគខាងត្បូងវៀតណាម បានរៀបចំកម្មវិធីអំណរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៨ ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំខេត្តអ្នកមុខអ្នកការ និងជនរួមជាតិខ្មែរ នៅតំបន់។
កម្មវិធីឆ្នាំនេះមានសកម្មភាពដ៏ផុសផុលជាច្រើន ហើយពោរពេញទៅដោយចរិតលក្ខណៈប្រពៃណីខ្មែរដូចជា៖ ពិធីសែនព្រេនទេវតាឆ្នាំថ្មី ការរាំឆៃយ៉ាំ ការច្រៀងបទចម្រៀងជាភាសាវៀតណាមនិងខ្មែរ ព្រមទាំងការឃោសនាគោលនយោបាយរបស់បក្សនិងរដ្ឋ ក៏ដូចជាការយកចិត្តទុកដាក់របស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ដល់ជនរួមជាតិខ្មែរនៅតំបន់ផងដែរ។
ក្នុងឱកាសនេះ ថ្នាក់ដឹកនាំខេត្តនិងស្រុក បានជូនអំណោយបុណ្យចូលឆ្នាំថ្មីចំពោះព្រះសង្ឃនិងពុទ្ធសាសនិកនៅវត្ត Bung Tol Sa ហើយគណៈចាត់តាំងបានប្រគល់ផ្ទះមេត្តាធម៌ចំនួន១០ខ្នងជូនចំពោះគ្រួសារខ្មែរក្រីក្រចំនួន១០គ្រួ និងប្រគល់អំណោយចំនួន១០ចំណែកជូនចំពោះគ្រួសារខ្មែរជាគំរូនៅតំបន់ ផងដែរ៕