ជនរួម​ជាតិ​​ខ្មែរ​នៅ​ខេត្ត​ត្រាវិញ ​រក្សា​សម្រស់​ប្រពៃណី​​ក្នុង​រដូវ​បុណ្យ សែន​ដូនតា

(VOVWORLD) - ពិធីបុណ្យសែនដូនតាឆ្នាំ ២០២២ របស់ជនរួមជាតិខ្មែរបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា។ នេះជាពិធីបុណ្យប្រពៃណីមួយ ដែលបង្ហាញពីភាពស្រស់ស្អាតនៃការឧទ្ទិសកុសលដល់បុព្វការីជន ក៏ដូចជាថ្លែងអំណរគុណចូនចំពោះជនមានគុណូបការៈចំពោះប្រទេសជាតិ។
ជនរួម​ជាតិ​​ខ្មែរ​នៅ​ខេត្ត​ត្រាវិញ ​រក្សា​សម្រស់​ប្រពៃណី​​ក្នុង​រដូវ​បុណ្យ សែន​ដូនតា - ảnh 1ព្រះសង្ឃនៃវត្ត Chong-Pray (ឃុំ Phuoc Hung ស្រុក Tra Cu) សូត្រធម៌ បួងសួងដល់វិញ្ញាណក្ខន្ធអ្នកដែលបានចែកឋានទៅហើយ។ (រូបថត៖ baotravinh.vn)

ពិធីបុណ្យសែនដូនតា ត្រូវបានបងប្អូងជនរួមជាតិខ្មែររៀបចំឡើងក្នុងរយៈពេល ៣ ថ្ងៃសំខាន់ៗ រួមមាន៖  ពិធីបុណ្យ សែនដូនតា (ដង្ហែដូនតា) ពិធីបុណ្យភ្ជុំបិណ្ឌ (បូជាដូនតា) ពិធីបុណ្យ ជូនដូនតា (ជូនដំណើរជីដូនជីតា)។

នៅថ្ងៃបុណ្យភ្ជុំបិណ្ឌ ប្រជាជននៅឃុំ Tap Ngai ស្រុក Tieu Can នាំចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្ត O Chhuc ដើម្បីបង្ហាញពីភាពស្រស់ស្អាតនៃការគោរពបូជាដល់បុព្វការីជន។ នៅឃុំ Hoa Loi ស្រុក Chau Thanh ប្រជាជនខ្មែរបានវេចនំអន្សោម ដែលជាមុខម្ហូបប្រពៃណីសម្រាប់បូជាដូនតា និងផ្តល់ជាអំណោយដល់ភ្ញៀវដែលមកធ្វើបុណ្យសែនដូនតាជាមួយក្រុមគ្រួសារ។ នៅស្រុក Cau Ngang ក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ ពុទ្ធសាសនិកមកពីវត្ត Thlot (ធ្លុត) ឃុំ Hiep Hoa បានប្រមូលផ្តុំគ្នានៅវត្ត ដើម្បីប្រារព្ធពិធីបួងសួងដល់វិញ្ញាណក្ខន្ធអ្នកដែលបានចែកឋានទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ