ជនរួមជាតិខ្មែរនៅទីក្រុងហូជីមិញអំណរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៉ាងស្ងៀមស្ងាត់ដោយសារជំងឺកូវីដ-១៩

(VOVWORLD) - បុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរនៅទីក្រុងហូជីមិញ ភាគ ខាងត្បូងវៀតណាម ឆ្នាំ២០២០នេះ បានប្រព្រឹត្តទៅប្រកបដោយអត្ថន័យនិង ជំនឿជាក់ជាច្រើនចំពោះ សំណាងល្អនិងសេចក្ដីសុខចម្រើន។
ជនរួមជាតិខ្មែរនៅទីក្រុងហូជីមិញអំណរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៉ាងស្ងៀមស្ងាត់ដោយសារជំងឺកូវីដ-១៩ - ảnh 1 សេចក្ដីជូនដំណឹងផ្អាកការរៀបចំបុណ្យចូលឆ្នាំថ្មីនៅវត្ត Candasari (រូបថត៖ VOV)

ជារៀងរាល់ឆ្នាំ នាពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរមកដល់ម្ដងៗ គ្រួសារលោកស្រី Duong Thi Rum នៅខ័ណ្ឌទី ៥ តែងតែជួបជុំគ្នាទៅជូនពរ ឆ្នាំថ្មី ហើយទៅវត្តបួងសួងសុំឲ្យជួបតែសេចក្ដីសុខចម្រុងចម្រើនក្នុងឆ្នាំថ្មី។ ប៉ុន្តែ ឆ្នាំ២០២០នេះ ដើម្បីរួមចំណែកបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ បុណ្យ ចូលឆ្នាំថ្មីត្រូវជនគ្រួសារជនជាតិខ្មែររៀបចំឡើងនៅហ្នឹងផ្ទះ មិនទៅវត្តទេ ប៉ុន្តែនៅតែរក្សាបាននូវបរិយាកាសដ៏កក់ក្ដៅដដែល។ លោកស្រី Rum បាន ចែករំលែកថា៖

        “ឆ្នាំនេះ គ្រួសារណាក៏ស្នាក់នៅក្នុងផ្ទះ មិនទៅជូនពរឆ្នាំថ្មី និងជួបជុំជា មួយមិត្តភក្តិដូចឆ្នាំមុនៗទេ។ ការពារសម្រាប់ខ្លួនឯងក៏ជាការពារសម្រាប់ អ្នកដទៃដែរ”។

        ព្រះតេជ្ជគុណ Danh Lung ព្រះចៅអធិការវត្ត Candasari នៅខ័ណ្ឌទី៣ ទីក្រុងហូជីមិញបានមានពុទ្ធដីការថា៖

        “ដើម្បីរក្សាអត្ថន័យនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីផង និងប្រតិបត្តិតាម សារាចរណ៍ ១៦ របស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលផង ខ្ញុំមានគោលបំណងថា ពុទ្ធបរិស័ទ បងប្អូនកម្មករ និងនិស្សិតទាំងអស់ស្នាក់នៅក្នុងផ្ទះអុជ ធូបទៀនថ្វាយ ព្រះពុទ្ធ ឧទ្ទេសដល់វិញ្ញាណក្ខ័ន្ធជីដូនជីតានិងឪពុកម្ដាយ។ ជីដូនជីតានិងបុព្វបុរសនឹងបញ្ជាក់ ហើយទទួលយកទឹកចិត្តស្មោះត្រង់របស់បងប្អូនគ្រប់រូបជាពុំខានឡើយ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ