ជនរួមជាតិខ្មែរអំណរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណី
(VOVWORLD) - បុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរតំបន់ភាគខាងត្បូងនិយាយរួមនិងខេត្ត Soc Trang និយាយដោយឡែកកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ដល់ថ្ងៃទី១៦ មេសា។
ទិដ្ឋភាពនៅវត្តមហាទប់ ខេត្ត Soc Trang (រូបថត៖ TTXVN) |
Soc Trang ជាខេត្តដែលមានចំនួនជនរួមជាតិខ្មែរច្រើនបំផុតទូទាំង ប្រទេសដោយមានលើសពី ៤សែននាក់ ស្រូបយក៣០%នៃចំនួនប្រជាជន សរុបរបស់ខេត្ត។ តាមទំនៀមទំលាប់ប្រពៃណី ក្នុងបុណ្យចូលឆ្នាំថ្មី ជនរួម ជាតិខ្មែរនៅតាមភូមិស្រុកនានានឹងរួមគ្នាយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅតាមវត្តអារាមសំដៅឧទ្ទិសវិញ្ញាណក្ខ័ន្ធជីដូនជីតាដែលបានចែកឋានទៅ ហើយចូលរួមពិធីការពុទ្ធសាសនានានានៅវត្តដូចជាពូនភ្នំខ្សាច់និងពិធីបង្សុកូលជាដើម។
ប៉ុន្តែក្នុងឆ្នាំនេះ នៅចំពោះមុខស្ថានភាពដ៏ស្មុគស្មាញនៃជំងឺកូវីដ-១៩ វត្តអារាមនិងភូមិស្រុកខ្មែរនៅខេត្ត Soc Trang បានត្រៀមរៀបចំផែនការ រៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីដោយធានាសុវត្ថិភាពផងហើយរក្សាបាននូវក្ដី សប្បាយរីករាយនិងសុភមង្គលផង។ តាមនោះ ប្រជាជនអំណរសាទរបុណ្យ ចូលឆ្នាំថ្មីនៅក្នុងផ្ទះ ជៀសវាងការប្រមូលផ្ដុំគ្នា និងជូនពរគ្នាតាមទូរស័ព្ទ៕