ជនរួមជាតិជាជនជាតិខ្មែរនៅខេត្ត Soc Trang ទទួលអំណរបុណ្យសែនដូនតា
(VOVWORLD) - ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០ ខែតុលា ជនរួមជាតិខ្មែរប្រមាណជាង ៤សែននាក់នៅខេត្ត Soc Trang ភាគខាងត្បូងវៀតណាម បានទទួលអំណរ បុណ្យសែនដូនតាប្រពៃណីប្រកបដោយក្ដីសប្បាយរីករាយ។
ជនរួមជាតិខ្មែរសម្ដែងសិល្បៈក្នុងពិធីបុណ្យសែនដូនតា (រូបថត៖ TTXVN) |
នេះជាពិធីបុណ្យ ប្រពៃណីរបស់ជនជាតិខ្មែរភាគខាងត្បូងប្រទេសវៀតណាម ដោយបង្ហាញនូវ ការគោរពរាប់អាននិងការដឹងគុណរបស់កូនចៅចំពោះជីដូនជីតា។
នាថ្ងៃទី៩ ខែតុលា ខេត្ត Soc Trang បានរៀបចំពិធីទទួលអំណរបុណ្យសែន ដូនតាឆ្នាំ២០១៨ ក្រោមប្រធានបទ “ផឹកទឹកនឹកដល់ប្រភពដើម-ឆ្ពោះទៅរកអនាគត” ដោយមានកម្មវិធីវប្បធម៌សិល្បៈដ៏វិសេសវិសាលជាច្រើនដែលគួបផ្សំជាមួយការឃោសនាអប់រំគោលនយោបាយនិងច្បាប់របស់បក្សនិងរដ្ឋចំពោះជនរួមជាតិទាំងមូល។
ក្នុងឱកាសនេះ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃខេត្ត Soc Trang បានជូន អំណោយជាច្រើនដល់វត្ត សម្រុង និងជនចាស់ជរាខ្មែរជាគំរូប្រមាណ២០នាក់ ព្រមទាំងជូនទឹកប្រាក់ឧបត្ថម្ភដើម្បីកសាងផ្ទះមេត្តាធម៌ចំនួន១០ខ្នងចំពោះគ្រួសារជនជាតិខ្មែរក្រីក្រ និងជូនអំណោយចំពោះគ្រួសារជនជាតិខ្មែរគំរូនៅទីក្រុង Soc Trang ផងដែរ៕