ជនរុស្ស៊ីចំនួន៩៦នាក់ត្រូវចាកចេញពីអាមេរិកដោយសារបទដាក់ទណ្ឌកម្ម

ជនរុស្ស៊ីចំនួន៩៦នាក់ត្រូវចាកចេញពីអាមេរិកដោយសារបទដាក់ទណ្ឌកម្ម - ảnh 1
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova (រូបថត៖ Reuters/TTXVN)

(VOVworld) - នាថ្ងៃទី៣០ ធ្នូ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី
 Maria Zakharova ឲ្យដឹងថា ប្រជាពលរដ្ឋរុស្ស៊ីចំនួន៩៦នាក់ត្រូវបង្ខំឲ្យចាកចេញពី
អាមេរិក ដោយសារសេចក្ដីសំរេចរបស់អាមេរិកស្ដីអំពីការបណ្ដេញចេញអ្នកការទូត
រុស្ស៊ី។លោកស្រី Maria Zakharova សង្កត់ធ្ងន់ថា ការបណ្ដេញចេញអ្នកការទូតរុស្ស៊ី
ជាអំពើសងសឹកការបរាជ័យក្នុងគោលនយោបាយកិច្ចការបរទេស របស់ប្រធានា
ធិបតីអាមេរិកលោក Barack Obama។
នាថ្ងៃដដែល ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump បានកោត
សរសើរប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដោយសារលែងតបតវិញភ្លាមមួយ
រំពិចចំពោះបទដាក់ទណ្ឌកម្មរបស់វ៉ាស៊ីនតោនទាក់ទិនដល់ការចោទប្រកាន់ម៉ូស្គូ
បានធ្វើអន្តរាគមន៍ទៅក្នុងការបោះឆ្នោតរបស់អាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ