ជំនះលើ” កាតលឿង” IUU៖ EC ចាប់អារម្មណ៍ចំពោះលទ្ធផលរបស់វៀតណាម
(VOVWORLD) - លោកស្រី Veronika Veits បានអះអាងថារដ្ឋាភិបាល ក្រសួង ស្ថាប័ន ខេត្ត ក្រុងនានារបស់វៀតណាមបាន ឃើញយ៉ាងច្បាស់លាស់នូវការទទួលខុសត្រូវរបស់ខ្លួន។ ប្រព័ន្ធនយោបាយទាំងមូលបានចូលរួមធ្វើការប្រយុទ្ធប្រឆាំងនឹងការនេសាទត្រីដោយខុសច្បាប់។
ជំនះលើ“ កាតលឿង” IUU៖ EC ចាប់អារម្មណ៍ចំពោះលទ្ធផលរបស់វៀតណាម (រូបថត៖ ទីផ្នាក់ងារសារព័ត៌មានវៀតណាម) |
លោកស្រី Veronika Veits នាយិកាទីភ្នាក់ងារគ្រប់គ្រងមហាសាគរអន្តរជាតិ និងរបរនេសាទត្រីប្រកបដោយចីរភាព ដែលជាតំណាងនៃក្រុមត្រួតពិនិត្យ នៃគណកម្មការអ៊ឺរ៉ុប (EC) បានវាយតម្លៃថា ក្នុងរយៈពេលជាង ១០ ថ្ងៃធ្វើការនៅវៀតណាមនោះ លោកស្រី និងសមាជិកនៃក្រុមការងារ មានការចាប់អារម្មណ៍ចំពោះលទ្ធផលដែលវៀតណាមទទួលបានក្នុងការអនុវត្តអនុសាសន៍របស់ EC ។
លោកស្រី Veronika Veits បានអះអាងថារដ្ឋាភិបាល ក្រសួង ស្ថាប័ន ខេត្ត ក្រុងនានារបស់វៀតណាមបាន ឃើញយ៉ាងច្បាស់លាស់នូវការទទួលខុសត្រូវរបស់ខ្លួន។ ប្រព័ន្ធនយោបាយទាំងមូលបានចូលរួមធ្វើការប្រយុទ្ធប្រឆាំងនឹងការនេសាទត្រីដោយខុសច្បាប់។ ទន្ទឹមនឹងការផ្លាស់ប្តូរការយល់ដឹងរបស់អាជ្ញាធរ គ្រប់ជាន់ថ្នាក់នោះ ការចូលរួមរបស់ប្រជាជនគឺមានសារៈសំខាន់ណាស់ ដើម្បីធានាការអនុវត្តដំណោះស្រាយដោយព្រមៗគ្នា លើគ្រប់ជ្រុងជ្រោយ ក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទត្រីមិនស្របច្បាប់ (IUU) ដែលរដ្ឋាភិបាលវៀតណាមបានដាក់ចេញផងដែរ៕