ជនវ៉ែណេស៊ុយអេឡាចំនួន ៥ លាននាក់ចុះហត្ថលេខាលើឯកសារប្រឆាំងអាមេរិក
|
ជនវ៉ែណេស៊ុយអេឡាចំនួន ៥ លាននាក់ចុះហត្ថលេខាលើឯកសារប្រឆាំងអាមេរិក (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៩ មិនា អភិបាលទីក្រុង Caracas លោក Jorge Rodriguez បានប្រកាសបរិមាណមនុស្សដែលចូលរួមចុះហត្ថលេខាលើឯកសារប្រឆាំងជំទាស់
អាមេរិក ក្រោយរយៈពេល ១០ ថ្ងៃ យុទ្ធនាការប្រឆាំងជំទាស់ត្រូវបានបំផុស។
លោក Rodriguez បានឲ្យដឹងថា៖ មនុស្សចំនួន ៥ លាននាក់បានចូលរួមយុទ្ធនាការ
នេះ។ បន្ទាប់ពីប្រមូលផ្តុំការចុះហត្ថលេខាចំនួន ១០ លាន ឯកសារនេះនឹងត្រូវបាន
ប្រធានាធិបតីវ៉ែណេស៊ុយអេឡា លោក Nicolas Maduro ផ្ញើរដល់សមភគីអាមេរិក
លោក Barack Obama សំដៅស្នើរឲ្យអ្នកប្រមុខសេតវិមានលុបចោលអនុក្រិដនិតិ
ប្រតិបត្តិដែលហៅប្រទេសអាមេរិកឡាទិននេះគឺជាការគំរាមកំហែងចំពោះសន្តិសុខ
ជាតិរបស់អាមេរិក។ យុទ្ធនាការពោលខាងលើទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា
នៃប្រទេសជាច្រើនលើ ពិភពលោកនិងប្រជាជនវ៉ែណេស៊ុយអេឡា៕