ជនវៀតណាមគ្រប់រូបក្នុងប្រទេសឡាវត្រូវតែជាអ្នកនាំសារក្នុងការអភិវឌ្ឍនិងលើកកំពស់ទំនាក់ទំនងពិសេសវៀតណាមនិងឡាវជានិច្ច
(VOVWORLD) - អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាមមានបំណងចង់ឲ្យប្រជាជនវៀតណាមទាំងអស់នៅឡាវ និងគ្រប់សហគ្រាសវៀតណាមដែលកំពុងប្រតិបត្តិការនៅប្រទេសឡាវ ត្រូវតែជាអ្នកនាំសារក្នុងការថែរក្សា អភិវឌ្ឍន៍ឥតឈប់ឈរ និងលើកកំពស់ទំនាក់ទំនងពិសេសវៀតណាម-ឡាវ។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបជាមួយសហគមន៍ជនវៀតណាមនៅឡាវ (រូបថត៖ VOV) |
នារសៀលថ្ងៃទី ១៥ ឧសភា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅស្ថានទូតវៀតណាមប្រចាំនៅឡាវ និងបានជួបពិភាក្សាការងារយ៉ាងស្និទ្ធស្នាល ជាមួយសហគមន៍ជនវៀតណាមនៅប្រទេសឡាវ។ អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាមមានបំណងចង់ឲ្យប្រជាជនវៀតណាមទាំងអស់នៅឡាវ និងគ្រប់សហគ្រាសវៀតណាមដែលកំពុងប្រតិបត្តិការនៅប្រទេសឡាវ ត្រូវតែជាអ្នកនាំសារក្នុងការថែរក្សា អភិវឌ្ឍន៍ឥតឈប់ឈរ និងលើកកំពស់ទំនាក់ទំនងពិសេសវៀតណាម-ឡាវ។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងមតិ (រូបថត៖ VOV) |
ប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានយ៉ាងសំខាន់របស់ស្ថានទូតវៀតណាមប្រចាំនៅឡាវ និងសហគមន៍វៀតណាមប្រចាំនៅឡាវក្នុងការថែរក្សា ពង្រឹងនិងអភិវឌ្ឍន៍ឥតឈប់ឈរនូវទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងឡាវ។
ទាក់ទិននឹងបញ្ហានៃការបង្កើនចំនួនអាហារូបករណ៍ប្រចាំឆ្នាំដោយរដ្ឋាភិបាលផ្តល់នោះ លោកប្រធានរដ្ឋសភាក៏បានស្នើឱ្យថ្នាក់ដឹកនាំខេត្តនានារបស់វៀតណាម ស្រាវជ្រាវ និងឧបត្ថម្ភអាហារូបករណ៍ដល់និស្សិតឡាវ និងនិស្សិត ដែលជាកូនជនជាតិឡាវ មានដើមកំណើតវៀតណាម។ នេះជាសកម្មភាពជាក់ស្តែងមួយដើម្បីពង្រឹងនិងលើកកម្ពស់ចំណងមិត្តភាពរវាងប្រទេសទាំងពីរ៕