ជនវៀតណាមដំបូងឆ្លងជំងឺរាតត្បាត Covid-19 នៅកម្ពុជា

(VOVWORLD) - នាព្រឹកថ្ងៃទី ៧ ខែមេសា ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថាភ្ញៀវទេសចរជនជាតិវៀតណាមម្នាក់បានឆ្លងជំងឺ Covid-19 ។ នេះគឺជាជនវៀតណាមដំបូង ដែលឆ្លងជម្ងឺ Covid-19 នៅកម្ពុជា។
ជនវៀតណាមដំបូងឆ្លងជំងឺរាតត្បាត Covid-19 នៅកម្ពុជា - ảnh 1កម្ពុជាបង្កើនការងារប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 (រូបថត៖ ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា) 

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងថាអ្នកជំងឺនេះជាភ្ញៀវទេសចរភេទស្រីជនជាតិ វៀតណាម អាយុ ២៧ ឆ្នាំ ដែលត្រូវបានរកឃើញឆ្លងជម្ងឺ Covid-19 កាលពីថ្ងៃទី ៦ ខែមេសា។ មុននោះ ភ្ញៀវទេសចររូបនេះបានចូលមកប្រទេសកម្ពុជានាថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២០។ នាបច្ចុប្បន្ននេះអ្នកជំងឺស្រីរូបនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកម្ពុជា - សូវៀត។

ក្នុងបរិបទដែលការវិវត្តន៍ជំងឺរាតត្បាត Covid-19 នៅកម្ពុជាកាន់តែស្មុគស្មាញនិងឆាប់រហ័សនោះ ស្ថានទូត វៀតណាមប្រចាំនៅកម្ពុជាបានសហការយ៉ាងជិតស្និទ្ធជាមួយសមាគមខ្មែរ - វៀតណាមប្រចាំនៅកម្ពុជា ក៏ដូចជាសាខានៅតាមខេត្ត/ក្រុងរបស់កម្ពុជា ដើម្បីអំពាវនាវឱ្យប្រជាជនអនុវត្តវិធានការការពារខ្លួននិងរក្សា    អនាម័យឲ្យបានល្អនិងមានប្រសិទ្ធភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ