ជនវៀតណាមនៅកាណាដាឆ្ពោះទៅសមុទ្រកោះស្រុកំណើត


        Vovworld-ស្ថានទូតវៀណាមប្រចាំនៅកាណាដានិងអគ្គស្ថាន​កុងស៊ុល​វៀត
​ណាមប្រចាំនៅ Vancouver នាថ្ងៃទី៥កក្កដាបានរៀបចំពិធីជំនួបមុខចំនួន​២​ស្ដីពី​
ស្ថានភាព​តានតឹងនៅសមុទ្រខាងកើត វិធានការតស៊ូរបស់វៀតណាមនិង​បំផុស
វគ្គ​ចលនាគាំទ្រកំលាំងប៉ូលីសសមុទ្រ ត្រួតពិនិត្យនេសាទនិងអ្នកនេសាទ​វៀត
ណាម​ច្បាម​ជាប់សមុទ្រ។ ក្នុងពិធីជំនួបមុខនៅ Ottawa ឯកអគ្គរដ្ឋទូតលោក To
Anh Dung បាន​បកស្រាយច្បាស់លាស់រាល់សកម្មភាពរបស់វៀតណាម​សំដៅ​
ទប់ទល់នឹង​សកម្មភាពគគ្លើនរបស់ចិន ក៏ដូចជាសកម្មភាពជាក់ស្ដែងរបស់​ស្ថាន
ទូតវៀតណាម​ប្រចាំ​នៅកាណាដាដើម្បីចលនាមិត្តភក្តិកាណាដានិង​អន្តរជាតិ
គាំទ្រ​គោលជំហរ​របស់​វៀតណាមនៅសមុទ្រខាងកើត។ នៅទីក្រុង Vancouver
បន្ទាប់ពីបានស្ដាប់​អគ្គកុងស៊ុល Tran Quang Dung រាយការណ៍​អំពី​ស្ថានភាពនៅ
សមុទ្រខាងកើត ប្រជាជនជាច្រើននាក់បានសម្ដែងការខឹងសម្បារ​ចំពោះការ
គគ្លើនរបស់ចិន អំពាវនាវ​សាមគ្គីភាពប្រកៀកស្មាជាមួយជនរួមជាតិ​ក្នុងប្រទេស
ការពារសមុទ្រកោះ។

        ក្នុងថ្ងៃបំផុសដើមដំបូង អ្នកចូលរួមបានរៃអង្គាសប្រាក់ប្រមាណ​២រយ​លាន​ដុង​ជួយឧបត្ថម្ភប៉ូលីសសមុទ្រ ត្រួតពិនិត្យនេសាទនិងអ្នកនេសាទច្បាមជាប់​សមុទ្រ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ