ជនវៀតណាមនៅជប៉ុនដើរដង្ហែរក្បួនប្រឆាំងជំទាស់ចិន
|
រូបថតពីការដង្ហែរក្បួនរបស់ជនវៀតណាមនៅជប៉ុននាថ្ងៃទី១៥ មិថុនា (រូបថត៖vietnam+) |
(VOVworld) - នាថ្ងៃទី១៥ មិថុនា នៅទីក្រុង Fukuoka ប្រទេសជប៉ុន ជន
វៀតណាមចំនួន២០០នាក់ដែលកំពុងរស់នៅ សិក្សារៀនសូត្រនិងធ្វើការនៅ
ទីនេះរួមជាមួយជនជប៉ុនស្នេហាសន្តិភាព បានចុះផ្លូវធ្វើការដង្ហែរក្បួន ដើម្បី
ប្រឆាំងជំទាស់ចិនបានដាក់ស្ថានីយ៍ខួង HaiyangShiyou ៩៨១ ដោយខុសច្បាប់
នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។ក្រុមដង្ហែរក្បួនបានដើរតាមបណ្ដាផ្លូវ ហើយស្រែកខ្លាំងពាក្សស្លោកដែល
សំណូមពរចិនដកស្ថានីយ៍ខួង Haiyang Shiyou ៩៨១ ចេញពីតំបន់សេដ្ឋកិច្ច
ផ្ដាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម និងគោរពច្បាប់អន្តរជាតិ៕