ជនវៀតណាមនៅជប៉ុនប្រឆាំងជំទាស់អំពើដាក់ពង្រាយយោធារបស់ចិននៅសមុទ្រខាងកើត

ជនវៀតណាមនៅជប៉ុនប្រឆាំងជំទាស់អំពើដាក់ពង្រាយយោធារបស់ចិននៅសមុទ្រខាងកើត - ảnh 1
ជនវៀត ណាមជាង២រយនាក់នៅជប៉ុននិងជនជប៉ុនមួយចំនួនដែលស្នេហាសន្តិភាព បានចូលរួមធ្វើបាតុកម្មសំដៅប្រឆាំងជំទាស់អំពើរបស់ចិនដែលរំលោភអធិបតេយ្យភាពរបស់វៀតណាមនៅសមុទ្រខាងកើត។

(VOVworld) - នារសៀលថ្ងៃទី១០ មេសា នៅរដ្ឋធានីតូក្យូរបស់ជប៉ុន ជនវៀតណាម
ជាង២រយនាក់នៅជប៉ុននិងជនជប៉ុនមួយចំនួនដែលស្នេហាសន្តិភាព បានចូលរួម
ធ្វើបាតុកម្មសំដៅប្រឆាំងជំទាស់អំពើរបស់ចិនដែលរំលោភអធិបតេយ្យភាពរបស់
វៀតណាមនៅសមុទ្រខាងកើត។ក្រុមបាតុករបានចែកចាយខិត្តប័ណ្ណជាភាសាវៀត
ណាមនិងភាសាជប៉ុនដោយលើកច្បាស់នូវអំពើខុសឆ្គងរបស់ចិន ហើយអំពាវនាវ
ការគាំទ្ររបស់មិត្តភក្តិជប៉ុននិងអន្តរជាតិចំពោះកិច្ចការពារ អធិបតេយ្យភាពនិង
បូរណភាពដែនដីរបស់វៀតណាម។លោក Tran Van Sang ជានិស្សិតមួយនាក់នៅ
ជប៉ុនដែលចូលរួមធ្វើបាតុកម្មបានឲ្យដឹងថា៖
“បាតុកម្មលើកនេះមិនអាចជំរុញឲ្យចិនដកចេញពីតំបន់ចំណុះអធិបតេយ្យភាពរបស់
វៀតណាមភ្លាមៗទេ ប៉ុន្តែនឹងធ្វើឲ្យចិនត្រូវគោរពវៀតណាម។ ជនវៀតណាមនិង
ប្រទេសវៀតណាមមានជំនឿជាក់ផ្ទាល់ខ្លួននិងអធិបតេយ្យភាពដោយឡែករបស់
ខ្លួន។ចិនមិនមានសិទ្ធិរំលោភអធិបតេយ្យភាពរបស់វៀតណាមទេ។ខ្ញុំចង់លើក
ឡើងសម្លេងរបស់ជនវៀតណាម”។
ជនវៀតណាមនៅជប៉ុនប្រឆាំងជំទាស់អំពើដាក់ពង្រាយយោធារបស់ចិននៅសមុទ្រខាងកើត - ảnh 2

នាថ្ងៃដដែល សមាគមជនវៀតណាមនៅជប៉ុនបានផ្ញើរសារជំទាស់ទៅដល់ស្ថាន
ទូតចិនប្រចាំនៅជប៉ុន ដោយសំណូមពរឲ្យបញ្ចប់ភ្លាមនូអំពើរំលោភច្បាប់អន្តរ
ជាតិក៏ដូចជាអំពើដាក់ពង្រាយយោធានៅតំបន់ចំណុះអធិបតេយ្យភាពរបស់វៀត
ណាមនៅសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ