ជនវៀតណាមនៅស្វីសឆ្ពោះទៅប្រទេសជាតិ

ជនវៀតណាមនៅស្វីសឆ្ពោះទៅប្រទេសជាតិ - ảnh 1
ជនវៀតណាមនៅស្វីសឆ្ពោះទៅប្រទេសជាតិ (TTXVN)

(VOVworld)_នាថ្ងៃទី ២២ មេសា ​ក្រុមបេសកកម្ម​អចិន្ត្រៃយ៍វៀត​ណា​ម​អមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងបណ្ដា​អង្គការ​អន្តរជាតិផ្សេងៗប្រចាំនៅហ្សឺណែវ (ប្រទេសស្វីស)បាន​ប្រារព្ធ​ឡើង​សិក្ខាសាលា "បញ្ញវន្តវ័យក្មេងវៀតណាមនៅស្វីសជាមួយប្រទេសជាតិ “ ។ បណ្ដាបញ្ញវន្តវ័យក្មេងរបស់វៀតណាម​បាននាំមកសិក្ខាសាលានេះនូវ​បទ​អន្តរគមន៍​​ស្ដីអំពីបណ្ដាវិស័យដូចជា៖ បច្ចេកវិជ្ជាព័ត៌មាន សេដ្ឋកិច្ចហិរញ្ញវត្ថុ និងកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការវិភាគសក្ដានុភាព តួនាទី ការរួម​ចំណែក​របស់បញ្ញវន្តដែលកំពុងធ្វើការនៅអង្គការអន្តរជាតិនៅហ្សឺណែវ​។

          ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកកម្មវៀតណាមលោក Duong Chi Dung បានទទួលយកនូវមតិរួមចំណែករបស់បញ្ញាវន្ត ​ក្នុងនោះ​មាន គំនិតថ្មីស្ដីអំពីការបង្កើត យន្តការអចិន្រ្តៃតភ្ជាប់ទំនាក់​ទំនង​រវាង​បញ្ញាវន្ត​វៀត​ណាមនៅស្វីស ។ដើម្បីតភ្ជាប់និងជំរុញការរួមចំណែករបស់បញ្ញាវន្តវៀត
ណាមនៅស្វីសឯកអគ្គរដ្ឋទូតលោក Duong Chi Dung ស្នើឲ្យ​សកម្មភាពទាំងនេះ​គប្បីរៀបចំជាប្រចាំ ក្រុមបេសកកម្ម និងស្ថានទូតវៀតណាម​ជាស្ពានតភ្ជាប់ដើម្បី​បញ្ញាវន្ត​ផ្សព្វផ្សាយនូវ​ការរួម​ចំណែកជាក់ស្ដែងប្រកបដោយប្រសិទ្ធភាពសម្រាប់ប្រទេសជាតិ ៕  


ប្រតិកម្មទៅវិញ

ផ្សេងៗ