ជនវៀតណាមនៅអូស្ត្រាលីឡើងសម្លេងអំពីបញ្ហានៅសមុទ្រខាងកើតក្នុងឱកាសសន្និសីទ G20
|
ជនវៀតណាមនៅអូស្ត្រាលីឡើងសម្លេងអំពីបញ្ហានៅសមុទ្រខាងកើតក្នុងឱកាសសន្និសីទ G20 |
(VOV)_ក្នុងឱកាសសន្និសីទកំពូល នៃក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបជឿនលឿន ( G20) ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង Brisbane រដ្ឋ Queensland នាថ្ងៃទី១៥ និងទី១៦ វិច្ឆិកា សមាគមអាជីវករវៀតណាមនៅអូស្ត្រាលី ( VBAA) បានផ្ញើ
សារលិខិតជូនចំពោះនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Tony Abbott ក៏ដូចជាបណ្ដាថ្នាក់
ដឹកនាំ និងដំណាងចូលរួមសន្និសីទលើកនេះ ដោយបង្ហាញនូវការព្រួយបារម្មណ៍ចំ
ពោះបំរ៉ែបំរូលនាពេលថ្មីៗនេះ នៅសមុទ្រខាងកើត ដែលបង្កើនភាពតានតឹងនៅក្នុង
តំបន់។ ក្នុងសារលិខិតនេះ VBAA បានអំពាវនាវអោយអូស្ត្រាលី នាបច្ចុប្បន្នជាប្រ
ធាន G20 និងប្រធានប្តូរវេណ ក្រុមប្រឹក្សារសន្តិសុខអង្គការសហប្រជាជាតិ ត្រូវអះ
អាងយ៉ាងខ្លាំងក្លាជាងទៀតនូវផលប្រយោជន៍រួមរបស់ Canberra និងក្រុម G20 ក្នុង
ការរក្សារសន្តិភាព ស្ថិរភាព គោរពច្បាប់អន្តរជាតិ ពាណិជ្ជកម្មស្របច្បាប់ សេរីភាព
នាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត។ VBAA ក៏បានស្នើអូស្ត្រាលីត្រូវ
អំពាវនាវអោយភាគីនានាត្រូវសហប្រតិបត្តិការជាមួយគ្នាក្នុងការធានាសន្តិសុខ សុវត្ថិ
ភាពនាវាចរណ៍នៅសមុទ្រខាងកើត។
ក្នុងឱកាសនេះដែរ សិក្ខាកាម និស្សិតវៀតណាមដែលកំពុងសិក្សារនិងរសនៅ
នៅអូស្ត្រាលី ក៏បានចុះហត្ថលេខាលើលិខិតធំហរ របស់សមាគមនិស្សិតវៀតណាម នៅមហាវិទ្យាល័យ Griffith តាក់តែងឡើង និងផ្ញើមក G20 ដើម្បីមិត្តភក្តិអន្តរជាតិ
យល់ដឹងបន្ថែមអំពីស្ថានភាពនៅសមុទ្រខាងកើត ហើយពីនោះ គាំទ្រវៀតណាមក្នុង
បុព្វហេតុការពារអធិបតេយ្យភាពកោះសមុទ្រ នៃមាតុប្រទេស៕