ជនវៀតណាមនៅឯបរទេសឆ្ពោះមកស្រុកកំណើជីដូនជីតា

ជនវៀតណាមនៅឯបរទេសឆ្ពោះមកស្រុកកំណើជីដូនជីតា - ảnh 1
ជនវៀតណាមនៅឯបរទេសឆ្ពោះមកស្រុកកំណើជីដូនជីតា (vietnamplus.vn)

        Vovworld-នារសៀលថ្ងៃទី៧មេសា គណៈប្រតិភូជនវៀតណាមនៅ​ឯបរទេស​មកពីប្រទេសនិងដំបន់ដែនដីចំនួនជាង២០លើពិភពលោកបានមាន​វត្តមាននៅ
ទីក្រុងហាណូយដើម្បីចូលរួមកម្មវិធីជនវៀតណាមនៅឯបរទេសចូលរួមពីធីធ្វើ
សក្ការបូជារំលឹកគុណបណ្ដាស្ដេច Hung ឆ្នាំ២០១៤។ កម្មវិធីបាន​ប្រព្រឹត្តទៅចាប់ពី
ថ្ងៃទី៧ដល់១៤មេសាឆ្នាំ២០១៤រួមមានសកម្មភាពសំខាន់ៗដូចជាអុធធូបនៅវិហារ
បណ្ដាស្ដេច Hung ទស្សនាស្រុកកំណើតលោកប្រធាន​ហូជីមិញ មកគោរពវិញ្ញាណ
ក្ខ័ន្ធផ្នូរនាយឧត្តមសេនីយ៍ Vo Nguyen Giap ជាដើម។ បណ្ឌិត Nguyen Thanh Son អនុរដ្ឋមន្ត្រីការបរទេសវៀតណាមនិងជា​ប្រធានគណៈកម្មាធិការជាតិអំពីជន
វៀតណាមនៅឯបរទេសបានឲ្យដឹងថា គណៈ​ប្រតិភូជនវៀតណាមមកចូលរួមពិធី
រំលឹកគុណបណ្ដាស្ដេច Hung បានសម្ដែងសីលធម៍ផឹកទឹកនឹកដល់ប្រភពដើម របស់ប្រជាជាតិវៀតណាម បង្ហាញការយកចិត្តទុកដាក់របស់បក្សរដ្ឋចំពោះជន
វៀតណាមនៅឯបរទេសព្រមទាំង អះអាងសហគមន៍​ជន​វៀតណាមនៅឯបរទេស
ជាផ្នែកមួយមិនអាចកាត់ផ្ដាចបានរបស់ប្រជាជាតិ​វៀតណាម ជាប្រភពកំលាំង
និងស្ពានតភ្ជាប់អន្តរជាតិសំខាន់នៃប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ