ជនវៀតណាមនៅឯបរទេសបន្តប្រឆាំងជំទាស់ទង្វើរបស់ចិនលើសមុទ្រខាងកើត


ជនវៀតណាមនៅឯបរទេសបន្តប្រឆាំងជំទាស់ទង្វើរបស់ចិនលើសមុទ្រខាងកើត - ảnh 1
ជនវៀតណាមនៅឯបរទេសបន្តប្រឆាំងជំទាស់ទង្វើរបស់ចិនលើសមុទ្រខាងកើត​​ (Image: VNA)

(VOVworld) – នាថ្ងៃទី ១២ កក្កដា នៅទីក្រុង Hague សមាគមជនវៀតណាមនៅ ហ៊ូឡង់បានរៀបចំការដង្ហែរក្បួនប្រឆាំងជំទាស់ការដែលចិនដាក់ស្ថានីយ៍ខួង
Haiyang Shiyou 981 នៅតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្រ
របស់វៀតណាម។ សមាគមន៍ជនវៀតណាមនៅហ៊ូឡង់បានស្នើរឲ្យភាគីចិន
ប្រតិបត្តិតាមច្បាប់អន្តរជាតិដកស្ថានីយ៍ខួងដោយខុសច្បាប់ចេញពីតំបន់ដែន
សមុទ្ររបស់វៀតណាមភ្លាមមួយរំពិច។ ទន្ទឹមនឹងនោះ ការដង្ហែក្បួនក៏បានអះ
អាងជាថ្មីម្តងទៀតនូវអធិបតេយ្យភាពរបស់​វៀតណាមចំពោះប្រជុំកោះ Hoang
Sa និង Truong Sa។ នាថ្ងៃដ៏ដែល ជនវៀតណាម ចំនួន ២ រយនាក់ដែលកំពុង
រស់នៅរៀនសូត្រនៅទីក្រុង Hiroshima របស់ជប៉ុន រួមជាមួយមិត្តភិក្តហ្វីលីពីន
ថៃស្រឡាញ់សន្តិភាពបានដើរដង្ហែរក្បួនសន្តិភាពសំដៅប្រឆាំងជំទាស់ទង្វើ
ខុសច្បាប់របស់ចិននៅសមុទ្រខាងកើតរបស់វៀតណាម។ បាតុករនានាក៏
បានរៃអង្គាសទឹកប្រាក់ចំនួន ១៥ លានដុងសំរាប់ឧបត្ថម្ភគ្រួសារនៃម្ចាស់
នាវានៅទីក្រុង Da Nang ដែលត្រូវបាននាវារបស់ចិនបុកលិចទឹក។ នាថ្ងៃទី
១៣ កក្កដា នៅរដ្ឋធានីវៀងច័ន្ទរបស់ឡាវ  សហគមន៍ជនវៀតណាមនៅទី
នេះបានរៀបចំពិធីបួង​សួងសំរាប់អធិបតេយ្យភាពនិងបូរភាពដែនដីរបស់
វៀតណាមផងដេរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ