ជនវៀតណាមមួយនាក់នៅបារាំងត្រូវបានលើកសរសើរដោយមានការរួមវិភាគទានជាច្រើនក្នុងការកសាងភូមិមិត្តភាព Van Canh
|
ជនវៀតណាមមួយនាក់នៅបារាំងត្រូវបានលើកសរសើរដោយមានការរួមវិភាគទានជាច្រើនក្នុងការកសាងភូមិមិត្តភាព Van Canh |
(VOV)_គណៈកម្មាធិការ ភូមិមិត្តភាព Van Canhខេត្ត Essonne និងសមាគមអ
តីតយុទ្ធជន សាធារណរដ្ឋ ខេត្ត Essonne (ARAC ) របស់បារាំងបានប្រគល់ជូន
គ្រឿងឥស្សារិយស ជូនចំពោះលោក Nguyen Phuc Ky សមាជិកសមាគមកម្មករ
ពលករ នៃសមាគមវៀតណាមនៅបារាំង (UGVF) ដោយមានការរួមវិភាគទាន
ដ៏សែនសំខាន់ ក្នុងដំណើការកសាងភូមិមិត្តភាព Van Canh ជាយទីក្រុងហាណូយ។
ថ្លែងមតិនៅទីនេះ នាថ្ងៃទី១០ មេសា នៅទីក្រុង Palaiseau នៅជាយទីក្រុងបារីស
លោក Dang Giang ប្រសិតស្ថានទូតវៀតណាមប្រចាំនៅបារាំង បានសង្កត់ធ្ងន់
ទៅលើការរួមវិភាគដ៏សកម្ម របស់បណ្ដាសមាជិក ARAC និងគណៈកម្មាធិការបា
រាំង ភូមិមិត្តភាព Van Canh ដែលក្នុងនោះមានការរួមវិភាគទានរបស់លោក Nguyen
Phuc Ky ដោយតួនាទីជាសមាជិក១ក្នុងចំណោមសមាជិកបង្កើត។ ក្នុងឱកាសនេះ
ដែរ លោកក៏បានថ្លែងអំណរគុណ លោក Nguyen Phuc Ky ក៏ដូចជាមិត្តភក្តិបារាំង
និងជនវៀតណាមនៅឯបរទេស បានគាំទ្រ និងជួយឧបត្ថម្ភដល់ភូមិមិត្តភាព Van Canh …ៗ៕