ជនវៀតណាម១នាក់ត្រូវបានអ.ស.បប្រគល់ជូនរង្វាន់លើការអនុវត្តច្បាប់អំពីបរិស្ថាននៅទ្វីបអាស៊ី

ជនវៀតណាម១នាក់ត្រូវបានអ.ស.បប្រគល់ជូនរង្វាន់លើការអនុវត្តច្បាប់អំពីបរិស្ថាននៅទ្វីបអាស៊ី - ảnh 1
ស្នែងរមាសដែលត្រូវបានដឹកជញ្ជូនដោយខុសច្បាប់តាមផ្លូវអាកាសត្រូវរឹមយកដោយកម្លាំងគយនៅ
អាកាសយានដ្ឋាន Tan Son Nhat

(VOVworld) - ចាប់ពីថ្ងៃទី២០ដល់ទី២១ ឧសភា នៅទីស្នាក់ការអ.ស.បនៅប្រទេស
ថៃ កម្មវិធីបរិស្ថានអ.ស.ប (UNEP) បានប្រគល់ជូនរង្វាន់លើការអនុវត្តច្បាប់អំពី
បរិស្ថាននៅទ្វីបអាស៊ី។នេះគឺជាបណ្ដាអង្គការ និងបុគ្គលដែលមានស្នាដៃពិសេស ក្នុងការងារតស៊ូប្រឆាំងបទល្មើសទាក់ទិនដល់សត្វព្រៃ។លោក Do Thanh Quang ប្រធាននាយកដ្ឋានគយសាខាអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat នៅទីក្រុង
ហូជីមិញ ភាគខាងត្បូងវៀតណាម បានមានកិត្តិយសទទួលរង្វាន់នេះ។ក្នុងរយៈ
ពេល២ឆ្នាំកន្លងទៅ នាយកដ្ឋានគយសាខាអាកាសយានដ្ឋានអន្តរជាតិ Tan Son
Nhat បានរកឃើញ ការដឹកជញ្ជូនភ្លុកដំរីនិងស្នែងរមាសចំនួន១៤ករណីដោយរឹប
យកភ្លុកដំរី ជាង៣៣០គីឡូក្រាមនិងស្នែងរមាសជិត៥០គីឡូក្រាម ដែលត្រូវបាន
ជញ្ជូនដោយ ខុសច្បាប់ចូលក្នុងវៀតណាមតាមផ្លូវអាកាស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ