ជនសង្ស័យក្នុងការបាញ់កាំភ្លើងនៅកាណដារត្រូវបានផ្តន្ទាទោសពីបទទាំង ១១
|
ជនសង្ស័យក្នុងការបាញ់កាំភ្លើងនៅកាណដារត្រូវបានផ្តន្ទាទោសពីបទទាំង ១១ (VNA) |
(VOVworld) – ប៉ូលីសខេត្ត Quebec (កាណាដា) បានកំណត់ថា៖ Alexandre
Bissonette អាយុ ២៧ ឆ្នាំ គឺជាជនសង្ស័យតែមួយគត់ក្នុងការបាញ់កាំភ្លើង
ទៅលើ មជ្ឈដ្ឋានវប្បធម៌ឥស្លាម Quebec នាពេលថ្មីៗនេះ។ មុខសញ្ញាពោល
ខាងលើត្រូវ បានផ្តន្ទាទោសពីបទសម្លាប់មនុស្សចំនួន ៦ និងបទមាន
ឧបាយកលសម្លាប់ មនុស្សចំនួន ៥។ សារព័ត៌មានប្រទេសសាមីបានឲ្យ
ដឹងថា៖ ឈ្មោះ Bissonette បានមាន វត្តមានក្នុងរយៈពេលខ្លីនៅតុលាការ
ហើយមិនអនុញ្ញាតឲ្យចេញពាក្យការពារខ្លួនអំពីការវាយប្រហារពោលខាង
លើទេ។ មជ្ឈដ្ឋានរដ្ឋអាជ្ញាបានឲ្យដឹងថា៖ ភស្តុតាងនៅកំពុងប្រមូលផ្តុំហើយ
Bissonette នឹងត្រូវយកទៅជំនុំជំរះទោសនៅតុលាកានាថ្ងៃទី ២១ កុម្ភៈ
ខាងមុខ៕